ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Hai Phong
(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកឡើងអំពី ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងប្រកាសលទ្ធផលនៃសន្និបាតលើកទី ៨នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ព្រមទាំង សកម្មភាពរបស់រដ្ឋសភានាពេលថ្មីៗនេះ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Hai Phong |
នាព្រឹកថ្ងៃទី១៤ ខែតុលា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូសមាជិកសភាទីក្រុង Hai Phong បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌ Do Son ទីក្រុង Hai Phong។ នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកឡើងអំពី ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងប្រកាសលទ្ធផលនៃសន្និបាតលើកទី ៨នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ព្រមទាំង សកម្មភាពរបស់រដ្ឋសភានាពេលថ្មីៗនេះ។ ឆ្លើយសំណួររបស់ម្ចាស់ឆ្នោតអំពីការអនុវត្តច្បាប់ជលផលឆ្នាំ ២០០៣ ចាំបាច់ត្រូវមានគោលនយោបាយជួយឧបត្ថម្ភដល់ប្រជានេសាទក្នុងការផ្លាស់ប្តូរមុខរបរនេសាទ គោរពតាមច្បាប់ជលផល ដូច្នេះអ្នកនេសាទអាចមានអារម្មណ៍នឹងនរចិត្តផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងការពារអធិបតេយ្យភាពកោះសមុទ្រ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖ “រដ្ឋាភិបាលមានគម្រោងផ្លាស់ប្ដូរនាវានេសាទត្រីប្រមាណ ២០០០ គ្រឿងដែលកំពុងប្រតិបត្តិការនេសាទគ្រឿងសមុទ្រនៅដែនសមុទ្រ ទៅជារបរវារីវប្បកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ទេសចរណ៍ ស្និទ្ធស្នាលជាមួយបរិស្ថានពោលគឺមិនត្រឹមតែដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធានាបាននូវបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ ព្រមទាំង ផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រជានេសាទ និងបង្កើនការងារព័ត៌មាន និងផ្លាស់ប្តូររបរផងដែរ”៕