ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មអ៊ីរ៉ង់

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា បច្ចុប្បន្នវៀតណាមមានប្រព័ន្ធច្បាប់ព្រមៗគ្នា ដែលតែងតែធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែម ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិនិយោគិន រួមទាំងអ៊ីរ៉ង់ផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មអ៊ីរ៉ង់ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មអ៊ីរ៉ង់ (រូបថត៖ VNA)

 

នាព្រឹកថ្ងៃទី៩ ខែសីហា នៅទីក្រុង Tehran ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Selahvarzi ប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មអ៊ីរ៉ង់ ព្រមទាំងអង្គភាពអាជីវកម្មមួយចំនួនលើវិស័យសម្ភារសំណង់ឱសថអ៊ីរ៉ង់។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា បច្ចុប្បន្នវៀតណាមមានប្រព័ន្ធច្បាប់ព្រមៗគ្នា ដែលតែងតែធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែម ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិនិយោគិន រួមទាំងអ៊ីរ៉ង់ផងដែរ។ យោងតាមប្រធានរដ្ឋសភាបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាម និងអ៊ីរ៉ង់មិនមានការប្រកួតប្រជែងទេ ប៉ុន្តែបំពេញគ្នាទៅវិញទៅមក ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅតែមានទំហំធំធេងណាស់ ក្នុងនោះ វៀតណាមបច្ចុប្បន្នមានតម្រូវការខ្លាំងសម្រាប់ផលិតផលកៅស៊ូ និងគីមីឥន្ធនៈ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យប្រទេសទាំងពីរបញ្ជូនគណៈប្រតិភូធុរកិច្ចទៅចូលរួមការតាំងពិពណ៌នានា ដើម្បីស្វែងយល់អំពីបរិយាកាសវិនិយោគរបស់គ្នាទៅវិញទៅមក។

ជាការឆ្លើយតប ប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់ ឧស្សាហកម្ម រ៉ែ និងកសិកម្ម លោក Selahvarzi បានឲ្យដឹងថា អ៊ីរ៉ង់អាចផ្គត់ផ្គង់ឲ្យវៀតណាម ងផលិតផលដូចជាសម្ភារសំណង់ ឱសថ ព្រមទាំងស្នើឲ្យ វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភូគាមអនាម័យរុក្ខជាតិដោះស្រាយការលំបាកសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ