ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានសម្ព័ន្ធ ក្រុមហ៊ុន SK

(VOVWORLD) - នាថ្ងៃទី ២៧ តុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK នៅ វៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានសម្ព័ន្ធ ក្រុមហ៊ុន SK - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK នៅវៀតណាម។ (រូបថត៖ VOV)
នៅឯពិធីទទួល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា មជ្ឈ មណ្ឌលនវានុវត្តន៍ជាតិវៀតណាម ហៀបនឹងបើកសម្ពោធនៅទីក្រុងហាណូយ។ លោក ប្រធានរដ្ឋសភាជឿជាក់ថា ដោយមានការជួយឧបត្ថម្ភពី SK នេះនឹងជាការជំរុញដ៏ សំខាន់មួយសម្រាប់ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់វៀតណាម រួមចំណែកក្នុងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ច និងការបង្កើតមជ្ឈមណ្ឌលជាច្រើនទៀត នៅវៀតណាមនាពេលអនាគត។
លោកប្រធានរដ្ឋសភាបានស្នើឱ្យ SK ពិគ្រោះយោបល់ជាមួយទីភ្នាក់ងារនានា របស់រដ្ឋសភា ដើម្បីកែលម្អស្ថាប័ន គោលនយោបាយពាក់ព័ន្ធនឹងវិស័យដូចជាការ ផ្លាស់ប្ដូរថាមពល ការអនុវត្តផែនទីបង្ហាញផ្លូវកាត់បន្ថយការបំភាយឧស្ម័នកាបូន ដើម្បី សម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០; ពិគ្រោះយោបល់ ជួយឧបត្ថម្ភខាងបច្ចេកទេស និងរៀបចំគោលនយោបាយដើម្បីទាក់ទាញសហគ្រាស បន្តវិនិយោគនៅវៀតណាម។
លោកប្រធានសម្ព័ន្ធក្រុមហ៊ុន SK បានវាយតម្លៃថា ការបើកសម្ពោធមជ្ឈមណ្ឌល នវានុវត្តន៍ជាតិគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាក្នុង អំឡុងដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់កូរ៉េខាងត្បូងនាពេល ថ្មីៗនេះ; ជឿជាក់ថាមជ្ឈមណ្ឌលនវានុវត្តន៍ជាតិគឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់ វៀតណាម; មានបំណងចង់ជួយវៀតណាមផលិតថាមពលដោយឯករាជ្យ។ លោកប្រធាន បាននិយាយថា សម្ព័ន្ធក្រុមហ៊ុន SK កំពុងមានកម្មសិទ្ធិលើបច្ចេកវិទ្យា និង ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទាក់ទងនឹងវិស័យកំណើនបៃតង ដូច្នេះសម្ព័ន្ធក្រុមហ៊ុននឹង សហការជាមួយសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាមក្នុងវិស័យនេះ ជា ពិសេសនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍថាមពលឧស្ម័នធម្មជាតិរាវ (LNG)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ