ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឡាវ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ផ្អែកលើសមិទ្ធិផលសេដ្ឋកិច្ច សន្តិសុខ-ការពារជាតិនិងកិច្ចកការបរទេសដែលសម្រេចបាននាពេលថ្មីៗនេះ វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវចក្ខុវិស័យយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរហូតដល់ឆ្នាំ ២០៤៥។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឡាវ |
នារសៀលថ្ងៃទី៥ ខែតុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang មកជំរាបលាបញ្ចប់អាណត្តិការទូតនៅវៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូតដែលបានរួមចំណែកជាច្រើននាពេលថ្មីៗនេះ ដើម្បីជំរុញថែមទៀតទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ និយាយរួម និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីនិយាយដោយឡែក។
លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានថ្លែងអំណរគុណចំពោះវៀតណាម ដែលតែងតែគាំទ្រ និងចែករំលែកជាមួយប្រជាជនឡាវក្នុងគ្រាលំបាកបំផុត ដោយចាត់ទុកថា នេះគឺជាជំនួយដ៏ស្មោះស្ម័គ្រអស់ពីដូងចិត្តរបស់វៀតណាមចំពោះឡាវ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ផ្អែកលើសមិទ្ធិផលសេដ្ឋកិច្ច សន្តិសុខ-ការពារជាតិនិងកិច្ចកការបរទេសដែលសម្រេចបាននាពេលថ្មីៗនេះ វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវចក្ខុវិស័យយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរហូតដល់ឆ្នាំ២០៤៥៕