ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅគុយបា អាហ្សង់ទីន និងអ៊ុយរូហ្គាយ

(VOVWORLD) - ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេរិកឡាទីនទាំងបី ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៨ មេសា សំដៅពង្រឹង និងបង្កើនទំនាក់ទំនងរវាងវៀតណាមនិងសាធារណៈរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតលើគ្រប់វិស័យ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅគុយបា អាហ្សង់ទីន និងអ៊ុយរូហ្គាយ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋគុយបាលោក Esteban Lazo Hernandez ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋអាហ្សង់ទីនលោក Cecillia Moreau ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ុយរូហ្គាយភាគខាងកើតលោក Beatriz Argimon Cedeira  នាព្រឹកថ្ងៃទី១៨ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេរិកឡាទីនទាំងបី ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៨ មេសា សំដៅពង្រឹង និងបង្កើនទំនាក់ទំនងរវាងវៀតណាមនិងសាធារណៈរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតលើគ្រប់វិស័យ នាំទំនាក់ទំនងមិត្តភាពជាប្រពៃណី  សាមគ្គីភាពពិសេស ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យជាមួយបណ្ដាប្រទេសមិត្ត និងដៃគូនៅតំបន់អាមេរិកឡាទីន បន្តស៊ីជម្រៅ និងជាក់ស្ដែង។

ដំណើរទស្សនកិច្ចបានប្រព្រឹត្តិទៅចំនឹងឱកាសវៀតណាម និងគុយបារៀបចំពិធីរំលឹកខួបព្រឹត្តិការណ៍បដិវត្តន៍ដ៏មហោឡារឹកជាច្រើន ក៏ជាពេលវេលារំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្សង់ទីន (តុលា ១៩៧៣ - តុលា ២០២៣) និងរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ុយរូហ្គាយ (សីហា ១៩៩៣ - សីហា ២០២៣)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ