ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព (VIETTEL)
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញមកទស្សនា និងជួបពិភាក្សាការងារនៅសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព (VIETTEL) ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញមកទស្សនាកន្លែងតាំងបង្ហាញផកិតផលបច្ចេកវិទ្យានៃសម្ព័ន្ធក្រុមហ៊ុន Viettel (រូបថត៖ TTXVN) |
ឆ្លងកាត់អស់រយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ សម្ព័ន្ធក្រុមហ៊ុន Viettel បានក្លាយជាមុខបំព្រួញមួយនៃវិស័យសេដ្ឋកិច្ច ដោយរួមផ្សារបានយ៉ាងល្អនូវភារកិច្ចការពារជាតិសន្តិសុខ ជាមួយនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមព្រមទាំងបង្កើតការងារធ្វើសម្រាប់ពលករ និងរួមចំណែកយ៉ាងសកម្មក្នុងការ អភិវឌ្ឍរួមនៃប្រទេសជាតិទាំងមូលផងដែរ។ ក្នុងជំនួបនេះដែរ លោកស្រី Nguyen Thi Kim Ngan ក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Viettel ពង្រីកតួនាទីរបស់ខ្លួនបន្ថែមទៀតក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំមួយរបស់រដ្ឋ ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលភារកិច្ចពិបាកបំផុតដែលបក្សនិងរដ្ឋប្រគល់ជូន ក៏ដូចជារួមចំណែកយ៉ាងសកម្មដល់លទ្ធផលរួមរបស់ប្រទេសជាតិផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖
«សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព (VIETTEL) គប្បីបង្កើនតួនាទីជួរមុខក្នុងការស្ថាបនាជីវភាពរស់នៅឌីជីថលនិងសង្គមឌីជីថលនៅប្រទេសវៀតណាម។ Viettel ត្រូវបំពេញតួនាទីជាសហគ្រាសដឹកនាំ ខាងបច្ចេកវិទ្យា។ នាបច្ចុប្បន្ន Viettel ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងមានដំណោះស្រាយសំខាន់ៗសម្រាប់រដ្ឋាភិបាល រដ្ឋសភា ក្រសួងនិងស្ថាប័ននានាដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-សង្គមសំខាន់ៗមួយចំនួនផងដែរ។ នាពេលខាងមុខនេះ Viettel គួរតែមានសកម្មភាពដែលមានការផ្សាភ្ជាប់និងចែករំលែកគ្នាអំពីលទ្ធផល ព្រមទាំងលើកទឹកចិត្តធ្វើសកម្មភាពដោយមានភាពច្នៃប្រឌិតសំដៅប្រែក្លាយសក្តានុពលទៅជាគុណតម្លៃជាក់ស្តែងនៅក្នុងជីវិតផងដែរ»៕