ប្រធានរដ្ឋសភាវៀតណាម៖ ឧទ្យានហូជីមិញ គឺជាសំណង់ដែល​មានអត្ថន័យ​ប្រវត្តិសាស្ត្រ និងវប្បធម៌នៅរដ្ឋធានីហាវ៉ាណា

(VOVWORLD) -  ឧទ្យានហូជីមិញ គឺជាសំណង់មួយក្នុងចំណោមសំណង់ដែលមានអត្ថន័យប្រវត្តិសាស្ត្រ និងវប្បធម៌ រួមជាមួយសំណង់ប្រវត្តិសាស្ត្រ កេរដំណែលវប្បធម៌ផ្សេងៗរបស់រដ្ឋធានីហាវ៉ាណា ដោយបង្កើតប្រព័ន្ធស្ថាបត្យកម្មដ៏វិសេសវិសាល បង្កើនភាពទាក់ទាញសម្រាប់រដ្ឋធានីហាវ៉ាណា។
ប្រធានរដ្ឋសភាវៀតណាម៖ ឧទ្យានហូជីមិញ គឺជាសំណង់ដែល​មានអត្ថន័យ​ប្រវត្តិសាស្ត្រ និងវប្បធម៌នៅរដ្ឋធានីហាវ៉ាណា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា នាព្រឹកថ្ងៃទី២១ ខែមេសា នៅរដ្ឋធានីហាវ៉ាណា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីប្តូរឈ្មោះឧទ្យាន Hoa Binh ទៅជាឧទ្យានហូជីមិញ និងបំពាក់ផ្លាកជីវប្រវត្តិ និងស្មាដៃរបស់លោកប្រធានហូជីមិញ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ឧទ្យានហូជីមិញ គឺជាសំណង់មួយក្នុងចំណោមសំណង់ដែលមានអត្ថន័យប្រវត្តិសាស្ត្រ និងវប្បធម៌ រួមជាមួយសំណង់ប្រវត្តិសាស្ត្រ កេរដំណែលវប្បធម៌ផ្សេងៗរបស់រដ្ឋធានីហាវ៉ាណា ដោយបង្កើតប្រព័ន្ធស្ថាបត្យកម្មដ៏វិសេសវិសាល បង្កើនភាពទាក់ទាញសម្រាប់រដ្ឋធានីហាវ៉ាណា៖ “ខ្ញុំជឿជាក់ថា ឧទ្យានហូជីមិញក៏នឹងក្លាយទៅជាកន្លែងលេងកម្សាន្ត ទស្សនាដ៏មានអត្ថន័យប្រវត្តិសាស្ត្រជាច្រើននៅរដ្ឋធានីហាវ៉ាណា។ នៅពេលមកដល់ទីនេះ មនុស្សគ្រប់រូបសុទ្ធតែអាចឧទ្ទិសវិញ្ញាណក្ខ័ន្ធប្រកបដោយក្ដីគោរពយ៉ាងជ្រាលជ្រៅចំពោះអគ្គមគុទ្ទេសក៍វៀតណាម អ្នកវប្បធម៌ពិភពលោកដីល្បីឈ្មោះ ហើយជាអ្នកចាក់គ្រឹះសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរវៀតណាម-គុយបា។ ទន្ទឹមនឹងនោះ អប់រំដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឱ្យបន្តមរតក ថែរក្សា និងពូនជ្រុំទំនាក់ទំនងភាតរៈភាព សមមិត្ត សាមគ្គីភាពពិសេសនិងភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ