ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបជាមួយឯកអគ្គរដ្ឋទូត អ៊ីរ៉ង់និងប្រធានព
(VOVworld)-នារសៀលថ្ងៃទី ២០កុម្ភៈនៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
Nguyễn Sinh Hung បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាម អ៊ីរ៉ង់
Seyed Javad Ghavam Shahidi ដែលមកជំរាបលាក្នុងឪកាសបញ្ចប់ បេសកកម្មការទូត នៅវៀតណាម។ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hungចាត់ទុកថាវៀតណាម និងអ៊ីរ៉ងជាប្រទេសពីរមានទីតាំងភូមិសាស្រ្តងាយស្រួលនិងមានសក្តានុភាព អភិវឌ្ឍន៌ សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា។ នេះក៏ជាមូលដ្ឋានសម្រាប់ ប្រទេសទាំងពីរជំរុញខ្លាំងទំនាក់ទំ
នង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងពេល អនាគត ដោយឥតឈបឈរផងដែរ
។ប្រធានរដ្ឋសភា Nguyen Sinh Hungក៏បានស្នើប្រទេសទាំងពីរគប្បីជំរុញទំានាក់ទំនង ការទូតប្រជាជនសំដៅរួមចំណែកជាក់ស្តែងក្នុងការរៀបចំ រំលឹកខួបអនុស្សាវរីយ៌លើក
ទី ៤០ ទិវាប្រទេស ទាំងពីរបង្កើតទំនាក់ទំនងការទូត។
|
ប្រធានរដសភា Nguyen Sinh Hung ទទួលជួបជាមួយលោក Jean Charles Luperto
(រូបថត : Internet) |
ក្នុងពេលរសៀលថ្ងៃដ៏ដែល ប្រធារដ្ឋសភា Nguyễn Sinh Hung បានទទួលជួប
ជាមួយលោក Jean Charles Luperto ប្រធានព្រឹទ្ធសភា តំបន់ Wallonie –Bruxelles (សហគមនិយាយភាសាបារំាងនៅបែល្សិក)ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung ចាត់ទុកថា ទំនាក់ទំនងមិត្តភាព កិច្ច
សហប្រតិបត្តិការរវាងប្រជាជន វៀតណាមបែលហ្សិកនិងសហគម Wallonie –
Bruxelles ដែលកំពុងមានការ អភិវឌ្ឍន៌យ៉ាងល្អប្រសើលើគ្រប់វិស័យ។ លោក Jean
Charles Luperto បានអះ អាងថា ព្រឹទ្ធសភា Wallonie –Bruxelles ជានិច្ចកាល
គំាទ្រនូវការបង្កើនទំនាក់ ទំនងរវាងព្រឹទ្ធសភានិងប្រជាជនបែលហ្សិកជាមួយវៀត
ណាម ក៏ដូចជា ទំនាក់ ទំនងរវាងព្រះរាជាណាចក្របែលហ្សិកជាមួយវៀតណាមគឺ
ជាការចំាបាច់ រួមចំណែករក្សាការអភិវឌ្ឍន៌នៃប្រទេសនីមួយៗ៕