ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបជាមួយ ប្រធានព្រឹទ្ធសភាស៊ីលី
(vov5) /  
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung គណៈប្រតិភូនៃព្រឹទ្ធសភាស៊ីលីដឹកនាំដោយលោក Guido Girardin Lavin ប្រធានព្រឹទ្ធសភា បានអញ្ជើញមកដល់ទីក្រុងហាណូយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងព្លោក Guido Girardin Lavin ប្រធានព្រឹទ្ធសភាសីលី(internet)) |
បន្ទាប់ពី ពិធីទទួលបដិសន្ឋារកិច្ច ប្រធានព្រឹទ្ធសភាស៊ីលី និងគណៈប្រតិភូដែលបានរៀបចំ ឡើងនាព្រឹកថ្ងៃទី ២៨ កុម្ភៈនៅទីក្រុងហាណូយ ភាគីទាំងពីរបានដំណើការ ចរចារ។ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជឿជាក់ថា ដំណើ ទស្សនកិច្ចរបស់គណៈប្រតិភូស៊ីលីលើកនេះ នឹងរួមចំណែកសំខាន់ក្នុងការ បង្កើន និងនាំទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ ទន្ទឹមនឹងនោះ ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភាស៊ីលី។ ប្រធានរដ្ឋសភា Nguyen Sinh Hung មានប្រសាសន៌ថា៖ “ប្រធានព្រឹទ្ធសភា Lavin និងគណៈប្រតិភូបានធ្វើដំណើយ៉ាង ឆ្ងាយដើម្បីមក ដល់វៀតណាម នាំមកឲ្យយើងខ្ញុំភាពកកក្តៅ និងពេញទៅដោយចំណងមិត្តភាព រវាង វៀតណាមជាមួយស៊ីលី។ តាំងនាមរដ្ឋសភា និងប្រជាជនវៀតណាម ខ្ញុំសូម អបអរសាទរនិងប្រសិទ្ធពរជូនឲ្យដំណើទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភានិង
លោកជំទាវ រួមជាមួយគណៈប្រតិភូទទួលបានជោគជ័យយ៉ាងល្អប្រសើ”។
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងប្រធានព្រឹទ្ធសភា ស៊ីលី Lavin បានឯកភាពគ្នាបន្តសហការផ្លាស់ប្តូរក្នុងបណ្តាបញ្ហាអន្តរ ជាតិ ពិសេស លើបណ្តាវេទិការ អន្តររដ្ឋសភាដូចជា: APEC, EU និងវេទិការ អន្តររដ្ឋសភាពិភពលោក។ ទន្ទឹមនឹងនោះ ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តការរវាងស្ថាប័ននីតិបញ្ញាតិទាំងពីរសំដៅបង្ក
ផែនគ្រឹះឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
នារសៀលថ្ងៃទី ២៨កុម្ភៈនៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan
Sang បានទទួលជួបជាមួយប្រធានព្រឹទ្ធសភាស៊ីលី Guido Girardin Lavin ដែលកំពុង បំពេញទស្សនកិច្ចការងារនៅវៀត ណាម។ នៅក្នុងជំនួប ប្រធានរដ្ឋ Truong TanSang
បានអះអាង ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម ស៊ីលី ដែលបាន
បន្ត រក្សាអភិវឌ្ឍន៌តាមរយៈបណ្តាដំណើទស្សនកិច្ចជាន់ខ្ពស់នៃ ប្រទេសទាំងពីរនា
ពេលជិតៗនេះ។ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានសង្កត់ធ្ងន់ថា ពេល
ដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរបានអនុម័ត និងមាន
សុពលភាព ទំនាក់ទំនង ពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងឈានទៅបោះជំហាន
អភិវឌ្ឍន៌ថ្មី។ រីឯខ្លួនឯងវិញ ប្រធានព្រឹទ្ធសភា ស៊ីលី ក៏បានអះអាងថា រដ្ឋសភាស៊ីលី នឹងអនុម័តយ៉ាងឆាប់ៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះ ហត្ថលេខារវាងប្រទេសទាំងពីរ ធ្វើជាមូលដ្ឋានសំខាន់សំដៅ ជំរុញទំ នាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រធានព្រឹទ្ធសភា ស៊ីលី មានគោលបំណងអញ្ជើញប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រធានរដ្ឋស
ភា Nguyen Sinh Hung ទៅបំពេញទស្សនកិច្ចនៅស៊ីលីក្នុងរយៈពេលសមស្របសំ
ដៅនាំទំនាក់ ក់ទំនងនៃបរទេសទាំងពីរឡើងកំពស់ថ្មី៕
-vov5