|
ប្រធានរដ្ឋសភាស.ប.បកូរ៉េលោក Kim Yong Nam (រូបថត៖cbsnews.com) |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជា
មានិតកូរ៉េ (KCNA) នាថ្ងៃទី៤ ឧសភា បានជូនដំណឹងឲ្យដឹងថា ប្រធានគណៈប្រធាន
ក្រុមប្រឹក្សា ប្រជាជនកំពូល (ពោលគឺរដ្ឋសភា)នៃប្រទេសនេះលោក Kim Yong Nam
នឹងតាងនាម ប្រមុខដឹកនាំកំពូល Kim Jong-un ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវា
ជ័យជំនះទី៩ ឧសភា ខាងមុខនៅរុស្ស៊ី។ក្នុងសប្ដាហ៍មុន អ្នកនាំពាក្យវិមាន Kremlin
លោក Dmitry Peskov បានបញ្ជាក់ថា លោក Kim Jong-un បានសំរេចបោះបង់ចោល
ដំណើរទស្សន កិច្ចនៅរុស្ស៊ីដោយសារលោកជាប់រវល់នឹងការដោះស្រាយកិច្ចការ
នៅក្នុង ប្រទេស៕