ប្រធានរដ្ឋសភាស្រីលង្កាទៅទស្សនាឈូងសមុទ្រ Ha Long
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម តាមសេចក្ដីចអញ្ជើញ របស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung នាថ្ងៃទី ១៦ កក្កដា
គណះ ប្រតិភូជាន់ខ្ពស់រដ្ឋសភាស្រីលង្កា ដឹកនាំដោយលោក Chamal Rajapaksa ប្រធានរដ្ឋសភាស្រីលង្កា បានមកដល់ ខេត្ត Quang Ninh ទៅទស្សនាបេតិកភ័ណ្ឌ
ធម្ម ជាតិពិភពលោក ឈូងសមុទ្រ Ha Long និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
Quang Ninh។ ប្រធានរដ្ឋសភាស្រីលង្កា Chamal Rajapaksa បានវាយតំលៃថា÷
ខេត្ត Quang Ninh មានសក្ដានុភាពជាច្រើន ដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ លោក
Chamal Rajapaksa មានគោលបំណងថា÷ ស្រីលង្កា និងវៀតណាម ជំរុញទំនាក់ទំនងសហប្រតិបត្តិការនេះដោយឥតឈប់ឈរ លើច្រើនវិស័យ ពិសេសគឺការ ចែករំលែកបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និងកសិកម្ម៕