ប្រធានរដ្ឋសភាអញ្ជើញចូលរួមក្នុងកម្មវិធី “ភាពរុងរឿងនៅឯខ្សែប្រយុទ្ធជួរមុខ”
(VOVWORLD) - កម្មវិធី “ភាពរុងរឿងនៅឯខ្សែប្រយុទ្ធជួរមុខ” ត្រូវបានរៀបចំឡើងដើម្បីលើកសរសើរចំពោះរាល់សមិទ្ធិផលនិងការចូលរួមចំណែកដ៏ឆ្នើមរបស់សមូហភាពនិងបុគ្គលនានា គ្រប់លំដាប់ថ្នាក់ ក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ដែលក្នុងនោះកងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងលើខ្សែប្រយុទ្ធជួរមុខផងដែរ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV) |
កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្លាំងកងទ័ពក្នុងការប្រយុទ្ធប្រ ឆាំងនឹងជំងឺរាតត្បាត COVID-19 ជាពិសេស គឺសមូហភាពនិងបុគ្គលដែលត្រូវបានលើកសរសើរក្នុងកម្ម វិធីនេះ។ ក្នុងបរិបទដែលជំងឺរាត ត្បាតកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយអាចអូសបន្លាយរយៈពេលយូរនោះ លោកស្រីប្រធានរដ្ឋ សភាបានស្នើថា៖ “បន្តពង្រីកនូវស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង” និងដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៅក្នុងជួរកងទ័ពទាំងមូល ដោយគ្មានការធ្វេសប្រហែស ជាពិសេសការពារកុំឲ្យមានហានិភ័យជំងឺឆ្លងរាលដាលតាមព្រំដែន។ ម្យ៉ាងវិញទៀត ត្រូវរៀបចំមូលដ្ឋាន សម្ភារៈ មធ្យោបាយដោយប្រុងប្រយ័ត្ននិងរៀបចំបន្ទាយនិងគ្រឹះស្ថានសមស្របជាកន្លែងធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលចូលមកពីបរទេស។ ជាមួយគ្នា ធ្វើការបូកសរុប ដកមេរៀនបទពិសោធន៍ ដើម្បីមានដំណោះស្រាយសមស្របក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែចំពោះជំងឺរាត ត្បាត COVID-19 ប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីផ្សេងទៀតផងដែរ”។
តាមរយៈកម្មវិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអំពាវនាវឲ្យកងទ័ពទាំងមូលនិងប្រជាជនទាំងមូល ត្រូវមានការយល់ដឹងអំពីការការពារនិងការប្តេជ្ញាចិត្ត ទប់ស្កាត់កុំឲ្យជំងឺរាតត្បាត COVID-19 វិលមកឆ្លងរាលដាលក្នុងសហគមន៍ជាដាច់ខាត៕