ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួម IPU-137នៅរុស្ស៊ី

(VOVWORLD) -នាព្រឹកថ្ងៃទី១៤តុលា ទទួលសេចក្តីអញ្ជើញរបស់ប្រធានសហភាពអន្តរសភាពិភព លោក Saber Chowdhury  ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Valentina  Ivanovna Matviyenko និងប្រធាន Duma ជាតិ សហព័ន្ធ រុស្ស៊ីលោក  Vyacheslav Volodin  ប្រធានព្រឹទ្ធ សភាសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym Zhomart Tokayev និងប្រធាន រដ្ឋសភាសាធា រណរដ្ឋកាហ្សាក់ស្ថាន Nurlan Nigmatulin គណៈ ប្រតិភូវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាកចេញពីទីក្រុងហា ណូយ ចាប់ផ្តើមដំណើរចូលរួមមហាសន្និបាតសហភាពអន្តរ សភាពិភពលោកលើកទី ៣៧ (IPU-137) និងបណ្តាសន្និ សីទទាក់ទិននានា ដែលប្រារព្ធនៅទីក្រុង Saint Peterbourg សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥តុលាឆ្នាំ២០១៧ និងអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅកាហ្សាក់ស្ថានចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨តុលាឆ្នាំ២០១៧។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួម IPU-137នៅរុស្ស៊ី - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan 

គណៈប្រតិភូវៀតណាមចូលរូមមហាសន្និបាត IPU-137 គឺអះអាងភាពម្ចាស់ការ សកម្មចូលរួមរាល់សកម្មភាពការទូតអន្តរសភាពហុភាគីរបស់វៀតណាម បន្តពង្រីកនូវ តួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាមលើបណ្តាសហភាពអន្តរសភាពិភពលោក។ បន្ទាប់ពីបានចូលរួម IPU-137 មក គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដឹកនាំ ដោយលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេស កាហ្សាក់ស្ថាន។ នេះជាលើកដំបូងដែលប្រធានរដ្ឋសភាវៀតណាមទៅបំ ពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថានដែរ។ ដំណើរទស្សនកិច្ចនេះ គឺសំដៅបន្ត ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយកាហ្សាក់ស្ថាន ។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើ គ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល និងវប្បធម៌ អប់ រំទៀតផង។

        នៅវេលាម៉ោង៧និង១០នាទី (តាមម៉ោងតំបន់) គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញទៅដល់ព្រលានយន្តហោះ Pulkuvo ទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ចាប់ផ្តើមកម្មវិធីចូលរួមមហាសន្និបាត IPU-137 ។ តាមរបៀបវារៈ នាយប់ថ្ងៃទី១៤តុលា (តាមម៉ោងតំបន់) នឹងប្រព្រឹត្តទៅពិធីបើកមហាសន្និបាត IPU-137 ហើយប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែងសន្ទរកថានៅសម័យប្រជុំ ពេញអង្គ ក្រោមប្រធានបទ “ជម្រុញភាពសប្បូរបែបវប្បធម៌និងសន្តិភាពតាមរយៈជំនួប សន្ទនារវាងសាសនាទាំងអស់និងជាតិសាសន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ