ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតខេត្ត Ca Mau ឡើងវិញ
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតខេត្ត Ca Mau ឡើងវិញ |
(VOVworld)-នាយប់ថ្ងៃទី៣១ធ្នូ អញ្ជើញថ្លែងមតិនៅក្នុងពិធីរំលឹកខួបលើកទី២០
នៃទិវាបង្កើតខេត្ត Ca Mau ឡើងវិញនោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi
Kim Ngan បានគូសបញ្ជាក់ថា បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ca Mau នឹង
ពង្រីកនូវស្មារតី “សាមគ្គីភាព ផ្លាស់ប្តូរថ្មី សកម្មនិងមានការច្នៃប្រឌិត” សំដៅ នាំ
ខេត្ត Ca Mau ដល់ឆ្នាំ២០២០នឹងក្លាយទៅជាខេត្តអភិវឌ្ឍន៍ល្អមួយរបស់តំបន់វាល
សណ្តទន្លេ Cuu Long។ លោកស្រី Nguyen Thi Kim Ngan ក៏បានក្រើនរំលឹក ខេត្ត
Ca Mau គប្បីខិតខំប្រឹងប្រែងជំនេះពុះពាររាល់ការលំបាក និងអនុវត្តយ៉ាង រស់រវើក
នូវគោលនយោបាយរបស់បក្សដើម្បីឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាពនាពេលខាង
មុខ៕