ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយសមភាគី ទីម័រខាងកើតនិងប្រធានសភាជាន់ទាបហ្វីលីពីន

(VOVWORLD) -នារសៀលថ្ងៃទី១១ឧសភានៅទីក្រុងហូជីមិញ (វៀតណាម)ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាទីម័រខាងកើតលោក Aderito Hugo Da Costa និងប្រធានសភាជាន់ទាបហ្វីលីពីន លោក Pantaleon D. Alvarez ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយសមភាគី ទីម័រខាងកើតនិងប្រធានសភាជាន់ទាបហ្វីលីពីន - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Pantaleon D. Alvarez

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមយកចិត្តទុកដាក់ទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយទីម័រខាងកើតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

        រីឯប្រធានរដ្ឋសភាទីម័រខាងកើតវិញ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើន កិច្ចសហប្រតិបត្តិការក្នុងការកែច្នៃនិងនាំចេញកាហ្វេ រួមទាំងសហប្រតិបត្តិការលើ វិស័យប្រេងឧស្មនទៀតផង។

        ក្នុងជំនួបជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Pantaleon D. Alvarez លោកស្រីប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យភាគីទាំងពីរបង្កើនថែមទៀតរាល់ សកម្មភាពសហប្រតិបត្តិការទ្វេភាគីនិងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។

        ប្រធានសភាជាន់ទាបហ្វីលីពីន បានសង្កត់ធ្ងន់ទៅលើការគាំទ្ររបស់ហ្វីលីពីន ទៅក្នុងប្រធានបទនៃសន្និសីទជំនាញ IPU ស្តីពីការទប់ទល់ជាមួយបម្រែបម្រួល អាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ