ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងកម្មវិធី “បុណ្យតេតជួបជុំ” នៅខេត្ត Binh Duong
(VOVWORLD) - នារសៀលថ្ងៃទី២៦ខែមករា អញ្ជើញចូលរួមក្នុងពិធី “បុណ្យតេតជួបជុំ” ជាមួយពលករនិងកម្មករ និយោជិតជាង ២០០ នាក់ នៅរោងចក្រនិងសហគ្រាសមួយចំនួនស្ថិតនៅ Binh Duong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជម្រាបជូននូវព័ត៌មានស្តីពីលទ្ធផលលេចធ្លោដែលប្រទេសជាតិសម្រេចបាន ក្នុងឆ្នាំ ២០១៨។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅក្នុងពិធី បុណ្យតេតជួបជុំ |
លោកស្រីប្រធានរដ្ឋសភាបានអះអាងថា ការយកចិត្តទុកដាក់លើជីវភាពរស់នៅទាំងខាងវិញ្ញាណនិងស្មារតីសម្រាប់កម្មករ និយោជិតគឺជាភារកិច្ចដែលត្រូវបានបក្សនិងរដ្ឋផ្តោតការយកចិត្តទុកដាក់ជាពិសេស។ អនុវត្តនូវគោលនយោបាយនេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សហជីពនៅគ្រប់កម្រិតបានរៀបចំកម្មវិធីជាក់ស្តែងនិងមានអត្ថន័យជាច្រើន ដើម្បីជួយឧបត្ថម្ភដល់កម្មករ និយោជិតនិងបុគ្គលិកដែលមានស្ថានភាពលំបាក ។
លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យកម្មករ និយោជិតទាំងអស់ គោរពតាមវិន័យការងារ ខិតខំប្រឹងប្រែងលើកកម្ពស់កម្រិតវិជ្ជាជីវៈ ដើម្បីមានគំនិតផ្តួចផ្តើមបន្ថែមទៀតសំដៅបង្កើនផលិតភាពការងារ។ ទន្ទឹមជាមួយគ្នានោះ បន្តបញ្ជាក់ពីតួនាទីរបស់ខ្លួន ជាកម្លាំងត្រួសត្រាយរបស់សង្គម ដែលរួមចំណែកដល់ការអភិវឌ្ឍរួមរបស់អង្គភាពនិងរបស់ប្រទេសជាតិ។
នាឱកាសនោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានផ្តល់អំណោយចំនួន ១០០ កញ្ចប់ ដែលមួយកញ្ចប់មានតម្លៃ ១,៣ លានដុង សម្រាប់ពលករនិងកម្មករ និយោជិតដែលមានស្ថានភាពលំបាកខណៈដែលត្រូវបំពេញការងារនៅឆ្ងាយពីផ្ទះ៕