ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Cai Rang ទីក្រុង Can Tho

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ មិថុនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងសមាជិក សមាជិកាសភា អង្គភាពបោះឆ្នោតទី ១ និងក្រុមសមាជិកសមាជិកាសភាទីក្រុង Can Tho បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះ ឆ្នោតនៅស្រុក Cai Rang ទីក្រុង Can Tho។ 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Cai Rang ទីក្រុង Can Tho - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅឯពិធីជួបប្រាស្រ័យជាមួយអ្នកបោះះឆ្នោត Can Tho

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា នាពេលកន្លងមកនេះការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ប្រទេសជាតិ ត្រូវបានអនុវត្តន៍យ៉ាង យកចិត្តទុកដាក់និងល្អប្រសើរ។ ទន្ទឹមជាមួយគ្នានោះ  វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា បានបំពេញភារកិច្ចអស់ពីសមត្ថ ភាពរបស់ខ្លួន។ កត្តាទាំងនេះបានបង្កើតការជឿទុក ចិត្តនិងការស្រុះចិត្តក្នុងចំណោមប្រ ជាជន។

“គ្មាននរណាម្នាក់ត្រូវស្លាប់ដោយសារជំងឺរាតត្បាតនោះទេ ហើយចំនួនអ្នកដែលបានឆ្លងនៅក្នុងសហគមន៍គឺមិនខ្ពស់ ដែលជាប្រការប្រសើរណាស់។ យ៉ាងណាមិញ អ្វីៗល្អបំផុតនោះគឺ ថ្វីត្បិតស្ថិតក្នុងគ្រាលំបាកដោយសារជំងឺរាតត្បាតក៏ដោយ ប៉ុន្តែប្រជាជននៅតែមានជំនឿជាក់ទៅលើបក្សនិងរដ្ឋ។ នេះគឺជាប្រការដែលត្រូវគោរព និងជាទីកោតសរសើរបំផុត”។ នេះបើយោងតាមប្រសាស ន៍ របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូបានជួបសំណេះ សំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក O Mon ទីក្រុង Can Tho ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ