ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុក, បារំាង ធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយសភាអឺរ៉ុប,ចូលរួម IPU 140
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក និងបារាំង; បំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយសភាអឺរ៉ុប និងចូលរួមមហាសន្និបាតលើកទី១៤០ នៃសហភាពអន្តរសភាពិភពលោកនិងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី២៨ខែមីនាដល់ថ្ងៃទី៨ខែមេសាឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យដឹងថា ដំណើរទស្សនកិច្ចនិងចូលរួមបណ្តាកិច្ចប្រជុំលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមគឺតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ារ៉ុក លោក Habib El Malki, ប្រធានសភាបារាំង លោក Richard Ferrand, ប្រធានសភាអឺរ៉ុប (EP) លោក Antonio Tajani, ប្រធានសហភាពអន្តរសភាពិភពលោក (IPU) លោក Gabriela Cuevas Barron និងប្រធានសភាកាតា Ahmad Bin Abdullah Al Mahmoud ផងដែរ៕