ប្រធានរដ្ឋសភា លោក Tran Thanh Man៖ ធានាឲ្យ​ គ្រួសារគោលនយោបាយទាំងអស់ទទួលបានអត្ថ​ប្រយោជន៍ពីរបបរបស់​បក្ស និងរដ្ឋ

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែកក្កដា នៅឃុំ Loc Thanh ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅទស្សនាកេរ្តិ៍ដំណែលជាតិពិសេសបញ្ជាការដ្ឋានកងទ័ពរំដោះភាគខាងត្បូងវៀតណាម (មូលដ្ឋាន Ta Thiet) ប្រគល់អំណោយដល់គ្រួសារគោលនយោបាយ និងជនមានគុណូបការៈនៅឃុំ Loc Thanh ។
ប្រធានរដ្ឋសភា លោក Tran Thanh Man៖ ធានាឲ្យ​ គ្រួសារគោលនយោបាយទាំងអស់ទទួលបានអត្ថ​ប្រយោជន៍ពីរបបរបស់​បក្ស និងរដ្ឋ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man។ រូបថត៖ VOV

ថ្លែងទៅកាន់តំណាង ២០ គ្រួសារគោលនយោបាយ ជនមានគុណូបការៈនៃឃុំ Loc Thanh និងកម្មាភិបាល បុគ្គលិកនៃគណៈគ្រប់គ្រងកេរ្តិ៍ដំណែល ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ចំពោះគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ គឺជាគោលនយោបាយសំខាន់របស់ ប្រទេសជាតិ ជាការគោរពចំពោះការលះបង់ និងការរួមចំណែករបស់ជំនាន់មុនៗ។ ដូច្នេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើខេត្ត Binh Phuoc បន្តអនុវត្តបានល្អនូវគោលនយោបាយអនុគ្រោះសម្រាប់គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍; បំផុសចលនាប្រជាជនទាំងមូលថែទាំវីរអ្នកម្តាយវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន និងក្រុមគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍; ត្រូវមានផែនការ ដើម្បីមិនឲ្យគ្រួសារគោលនយោបាយណាមួយមិនទទួលបានអត្ថប្រយោជន៍ពីរបបរបស់បក្ស រដ្ឋ និងខេត្ត។

ប្រធានរដ្ឋសភា លោក Tran Thanh Man៖ ធានាឲ្យ​ គ្រួសារគោលនយោបាយទាំងអស់ទទួលបានអត្ថ​ប្រយោជន៍ពីរបបរបស់​បក្ស និងរដ្ឋ - ảnh 2ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ រូបថត៖ VOV

ប្រធានរដ្ឋសភាបានស្នើរឲ្យគណៈគ្រប់គ្រងកេរ្តិ៍ដំណែល  ត្រូវយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាឲ្យបានច្រើន រួមចំណែកអប់រំយុវជនជំនាន់ក្រោយ អំពីប្រពៃណី វីរភាពប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ