ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ជនរួមជាតិបណ្ដាជនជាតិ និងសាសនាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាម

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈថា ជនរួមជាតិបណ្ដាជនជាតិ និងសាសនាគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ជនរួមជាតិបណ្ដាជនជាតិ និងសាសនាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចុះសួរសុខទុក្ខ និងអបអរសាទរសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang។ (រូបថត៖ VOV)

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang នារសៀលថ្ងៃទី៩ តុលា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចុះសួរសុខទុក្ខ និងអបអរសាទរសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់ជនជាតិខ្មែរឆ្នាំ ២០២៣; ចុះសួរសុខទុក្ខក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាខេត្ត ហើយធ្វើទស្សនកិច្ចនៅសាលាវិទ្យាល័យអន្តេវាសិកជនជាតិ Huynh Cuong។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈថា ជនរួមជាតិបណ្ដាជនជាតិ និងសាសនាគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាម។ លោកប្រធានរដ្ឋសភាមានបំណងថា ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ព្រះតេជគុណនិងព្រះសង្ឃ នឹងបន្តរួមដំណើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បី ណែនាំ និងលើកទឹកចិត្តយ៉ាងសកម្មដល់ប្រជាពលរដ្ឋខ្មែរក្នុងខេត្ត ឲ្យអនុវត្តន៍តាមគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជួយឧបត្ថម្ភ និងបង្កើតរបរចិញ្ចឹមជីវិតប្រកបដោយចីរភាពជូនប្រជាពលរដ្ឋខ្មែរ កសាងខេត្ត Soc Trang ឱ្យកាន់តែអារិយ្យធម៌ និងទំនើប។ នាពេលខាងមុខ បង្កើតលក្ខខណ្ឌជូនបងប្អូនជនរួមជាតិខ្មែរ ទទួលអំណរពិធីបុណ្យសែនដូនតា ប្រកបដោយសាមគ្គីភាព សប្បាយរីករាយ សុវត្ថិភាព និងសន្សំសំចៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ