ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន
(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន នារសៀលថ្ងៃទី ១១ មេសា នៅទីក្រុង Kunming ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Wáng Níng (វ៉ាង នីង) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្សខេត្ត Yunnan (យូណាន) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាង ប្រជា ជន ខេត្តយូណាន។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន Wáng Níng (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញសក្តានុពលរបស់ភាគីទាំងពីរ ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វៀតណាម និងខេត្តយូណាននាពេលខាងមុខ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលមជ្ឈិមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលដ្ឋានវៀតណាម បង្កើតនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាមួយមូលដ្ឋានចិន ជាពិសេសគឺបណ្តាខេត្តដែលមានព្រំដែនរួមជាមួយខេត្ត Yunnan។ រដ្ឋសភាវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងគាំទ្រកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាម និងខេត្តយូណាន ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំមូលដ្ឋាន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចព្រមព្រៀងរវាងខេត្ត Yunnan និងមូលដ្ឋានរបស់វៀតណាម។
លេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Wáng Níng បានឯកភាពចំពោះសំណើសហប្រតិបត្តិការជាក់ស្តែង របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយអះអាងថា ខេត្ត Yunnan វាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចធ្វើការជាមួយមូលដ្ឋាននានារបស់វៀតណាម អនុវត្តបានយ៉ាងល្អនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាការយល់ដឹងរួមរវាងខេត្តយូណាន និងក្រសួង សាខា និងមូលដ្ឋានរបស់វៀតណាម៕