ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ

(VOVWORLD) - តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដោយគោរព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាឡាវ។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ១៧ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋាន Noi Bai (ហាណូយ) បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាលោក Saysomphone Phomvihane ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ឧសភា។

តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដោយគោរព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាឡាវ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃដំណើរទស្សនកិច្ច ហើយភាគីទាំងពីរបានផ្លាស់ប្តូរមតិដោយស្មោះត្រង់   បើកចំហ និងអាចជឿទុកចិត្តបាន ដើម្បីរួមចំណែកដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ ឡាវ-វៀតណាមនិយាយរួម និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក មានការអភិវឌ្ឍកាន់តែរីកចម្រើនទទួលបានផ្លែផ្កា និងស្រស់បំព្រងជានិច្ច។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជឿជាក់ថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធិនិងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលទើបបានចុះហត្ថលេខា រួមចំណែកជាក់ស្តែងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសវៀត ណាម-ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ