ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Vinatex ត្រូវការ “ត្បាញឡើងជោគជ័យថ្មីនិងអព្ភូតហេតុថ្មី”

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ កុម្ភៈ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅសម្ព័ន្ធក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរវៀតណាម (Vinatex)។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Vinatex ត្រូវការ “ត្បាញឡើងជោគជ័យថ្មីនិងអព្ភូតហេតុថ្មី” - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២២ នេះ Vinatex ចាំបាច់ត្រូវចាប់យកឱកាសនិងនិន្នាការក្នុងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ ក៏ដូចជាទំនាក់ទំនងខ្សែសង្វាក់ផ្គត់ផ្គង់វាយនភ័ណ្ឌនិងកាត់ដេរសកល។ ជាមួយគ្នានោះ ត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិតបច្ចេកវិទ្យានិងការអភិវឌ្ឍផលិតផលថ្មី ដោយខិតខំកសាងម៉ាកយីហោសម្លៀកបំពាក់ វៀតណាម។ ក្រៅពីទីផ្សារនាំចេញ សម្ព័ន្ធក្រុមហ៊ុនត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើទីផ្សារក្នុងប្រទេស ដែលមានប្រជាជនជិត ១០០ លាននាក់។

“Vinatex ចាំបាច់ត្រូវប្រើប្រាស់ដោយម្ចាស់ការនិងសកម្មនូវឱកាសទាំងអស់ពីដំណោះស្រាយហិរញ្ញវត្ថុនិងរូបិយវត្ថុ ដើម្បីគាំទ្រដល់ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមសេចក្តីសម្រេចចិត្តលេខ ៤៣ នៃរដ្ឋសភា នីតិកាលទី ១៥ ក្នុងសម័យប្រជុំវិសាមញ្ញលើកទី១ និងសេចក្តីសម្រេចលេខ ១១ របស់រដ្ឋាភិបាល ចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២។ យ៉ាងណាមិញ គួរដឹងដែរថា ផ្នែកវាយនភណ្ឌនិងកាត់ដេរតែងតែមានទីតាំងសំខាន់ក្នុងសេដ្ឋកិច្ច មានទីតាំងសំខាន់ក្នុងការស្តារសេដ្ឋកិច្ច ក្នុងដំណាក់កាល ២០២២-២០២៣។ ទន្ទឹមជាមួយគ្នានោះ ស្តារទីផ្សារការងារឱ្យបានឆាប់រហ័សជាមួយនឹងដំណោះស្រាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងកញ្ចប់ជំនួយជាច្រើន។ ការរៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញ ការរៀបចំរចនាសម្ព័ន្ធកម្លាំងពលកម្មដើម្បីបង្ហើយទាន់ពេលវេលា ជាមួយនឹងគុណភាពខ្ពស់បំផុតនៃការបញ្ជាទិញចាប់ពីដើមឆ្នាំ”។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានបំណងចង់ឲ្យ Vinatex បន្តបង្រួបបង្រួម និងកសាងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា ស្ថិរភាព និងវឌ្ឍនភាពក្នុងសហគ្រាស។ លើកកំពស់តួនាទីរបស់អង្គការសហជីពក្នុងការប្រមូលផ្តុំនិងសាមគ្គីគ្នា កសាងវណ្ណៈកម្មករវៀតណាមទំនើប រឹង មាំ ដែលជាកម្លាំងត្រួសត្រាយក្នុងការអនុវត្តភារកិច្ចនៃការអភិវឌ្ឍឆាប់រហ័សនិងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ