ប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកាហ្សាក់ស្ថាន

(VOVWORLD) -នាព្រឹកថ្ងៃទី១៦តុលា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភា  លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាម បានចាកចេញពីទីក្រុង Saint Petersburg (ប្រទេស រុស្ស៊ី) 
ប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកាហ្សាក់ស្ថាន - ảnh 1ប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកាហ្សាក់ស្ថាន 

នាព្រឹកថ្ងៃទី១៦តុលា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចាកចេញពីទីក្រុង Saint Petersburg (ប្រទេស រុស្ស៊ី) បញ្ចប់ការចូលរួមមហាសន្និបាតសហភាព អន្តរសភាពិភពលោកលើកទី ១៣៧ (IPU-137) និងសន្និសីទពាក់ព័ន្ធនានា។ ដោយចាកចេញពីសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថានតាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន Kassym Zhomart Tokayev និងប្រធានគណៈរដ្ឋមន្ត្រីកាហ្សាក់ស្ថាន Nurlan Nigmatulin ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ