ប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យអាជីវករជានារីវៀតណាមសម័យកាលលោកប្រធានហូជីមិញ
|
ប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យអាជីវករជានារីវៀតណាមសម័យកាលលោកប្រធានហូជីមិញ |
(VOV)_កម្មវិធីនេះ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី២៣មេសា នៅទីក្រុងហា
ណូយ ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍ លើកទី១២៦ ទិវាកំណើតលោកប្រធាន
ហូជីមិញ ដោយមានការចូលរួមរបស់អាជីវករជានារីឆ្នើមចំនួន៣០០នាក់ ដំណាង
អោយអាជីវករជានារីរាប់ពាន់នាក់ ក្នុងទូទាំងប្រទេស។អបអរសាទរសមូហភាព
ចំនួន៩ និងអាជីវករជានារីចំនួន៧៩រូបដែលបានលើកសរសើរលើកនេះ ប្រធានរដ្ឋ
លោក Tran Dai Quang បានអបអរសាទរបណ្ដាស្នាដៃ ការរួមវិភាគទានយ៉ាងធំធេង
របស់ជួរអាជីវករជានារី សម្ព័ន្ធសមាគមអាជីវករជានារីវៀតណាម ក្នុងបុព្វហេតុ
កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៖
“ ក្នុងសម័យកាលនាបច្ចុប្បន្ន ដោយមានឬទ្ធានុភាព បញ្ញា ភាពសកម្ម និង
ការឧស្សាព្យាយាម នារីវៀតណាមបានខំប្រឹងប្រែងដោយឥតឈប់ឈរ ឆ្លងកាត់
រាល់ការលំបាកសាកល្បង រួមវិភាគទានកាន់តែច្រើនលើគ្រប់វិស័យ។ ពីនោះ ជួ
រអាជីវករជានារី បានរីកធំធាត់ជានិច្ច ខ្លាំងក្លាលើគ្រប់ជ្រុយជ្រោយ រួមវិភាគទាន
យ៉ាងសកម្ម ក្នុងបូព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម បង្កើតការងារធ្វើសំរាប់
ពលករ កាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម និងធ្វើសមាហរណកម្មអន្តរជាតិ៕”