ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីស្ថាប័នការងារជនជាតិ
|
ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីស្ថាប័នការងារជនជាតិ |
(VOV)_នាព្រឹកថ្ងៃទី២៦ មេសា នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិ
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៧០នសទិវាប្រពៃណីស្ថាប័នបំពេញ
ការងារជនជាតិ( ថ្ងៃទី៣ឧសភា) និងទទួលគ្រឿងឥស្សារិយស៍ឯករាជ្យ ថ្នាក់ទី១។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖
“ យើងត្រូវថែទាំ កសាង និងអភិវឌ្ឍន៍ជួរកម្មាភិបាលបំពេញការងារជនជាតិ
ជំរុញខ្លាំងការងារព័ត៍មាន ឃោសនា បង្កើនការងារចលនាប្រជាជន។ លើកកំពស់
ថែមទៀត តួនាទីរបស់រណសិរ្យមាតុភូមិវៀតណាម បណ្ដាអង្គភាពប្រជាជន ក្នុង
ពេលអនុវត្ត ការងារជនជាតិ។ យកចិត្តទុកដាក់ដល់ការងារបូកសរុបស្ថានភាពជាក់
ស្ដែង ស្រាវជ្រាវទ្រឹស្ដីអំពីការងារជនជាតិ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ឆ្លៀតយកការជួយឧបត្ថម្ភពីបណ្ដាប្រទេស អង្គការអន្តរជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម នៅតំបន់ជនជាតិជាជនជាតិភាគតិច តំបន់ព្រៃភ្នំ៕”