ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌គឺជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូល

(VOVWORLD) - នាពេលខាងមុខ ដោយសង្ឃឹមថានឹង គ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ  លោកប្រធានរដ្ឋបានស្នើថា៖ “សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌ មិនមែនជាទំនួលខុសត្រូវតែមួយគត់របស់រដ្ឋ របស់អង្គការ សហគមន៍ ឬបុគ្គលនោះទេ ប៉ុន្តែត្រូវតែជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូល ដែលរដ្ឋត្រូវដើរតួនាទីដោយម្ចាស់ការនិងកំណត់ទិស ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌គឺជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូល - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីបើកខែមនុស្សធម៌ឆ្នាំ ២០២២  (រូបថត៖ Thong Nhat/TTXVN)

នាយប់ថ្ងៃទី ២៨ មេសា នៅខេត្ត Thua Thien Hue មជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីរៀបចំពិធីបើកសម្ពោធខែមនុស្សធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ “ផ្សាភ្ជាប់សហគមន៍ - រីកសាយភាយសកម្មភាពសប្បុរសធម៌” និងអបអរសាទរទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ៨ ឧសភា។

ថ្លែងមតិក្នុងពិធី   ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអំពាវនាវដល់ស្ថាប័ន អង្គភាពអាជីវកម្ម អង្គការអន្តរជាតិ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ស្បុរសជននិងប្រជាជនគ្រប់មជ្ឈដ្ឋាន បន្តជួយឧបត្ថម្ភនិងរួមដំណើរជាមួយកាកបាទក្រហមវៀតណាម ជួយដល់ជនក្រីក្រនិងជនជួបការលំបាកក្នុងសង្គម ប្រកបដោយប្រសិទ្ធភាព។ តាមនោះ បង្កើតឡើងសហគមន៍ដែលមានសាមគ្គីភាព មេត្តាធម៌និងមានសុវត្ថិភាពនៅចំពោះមុខជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ។ នាពេលខាងមុខ ដោយសង្ឃឹមថានឹង គ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ  លោកប្រធានរដ្ឋបានស្នើថា៖ “សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌ មិនមែនជាទំនួលខុសត្រូវតែមួយគត់របស់រដ្ឋ របស់អង្គការ សហគមន៍ ឬបុគ្គលនោះទេ ប៉ុន្តែត្រូវតែជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូល ដែលរដ្ឋត្រូវដើរតួនាទីដោយម្ចាស់ការនិងកំណត់ទិស ។ ប្រជាពលរដ្ឋគ្រប់រូប អង្គការមិនថា សាធារណៈ ឬឯកជន មានសិទ្ធិចូលរួមនិងមានទំនួលខុសត្រូវក្នុងការរួមចំណែកធ្វើឱ្យគោលដៅកាន់តែមានប្រសិទ្ធភាពនិងពោរពេញដោយអត្ថន័យ។ សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌ត្រូវតែរៀបចំដោយវិធីសាស្រ្ត វិជ្ជាជីវៈ និងប្រសិទ្ធភាព។ ដូច្នេះ គួរតែលើកទឹកចិត្តដល់អង្គការដែលមានសមត្ថភាពនិងបទពិសោធន៍ ដោយមានការចូលរួមយ៉ាងទូលំទូលាយអំពីធនធានមនុស្ស និងហិរញ្ញវត្ថុរបស់សង្គមទាំងមូល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ