ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សុខាភិបាល​នៅទីក្រុង Da Nang

(VOVWORLD) - នារសៀលថ្ងៃទី ១២ មករា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយលើកទឹកចិត្តដល់គ្រូពេទ្យនៅមន្ទីរពេទ្យ Da Nang និងមន្ទីរពេទ្យ C Da Nang។ 
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សុខាភិបាល​នៅទីក្រុង Da Nang - ảnh 1លោកប្រធានរដ្ឋជូនផ្ទាំងគំនូររូបលោកប្រធានហូជីមិញដល់មន្ទីរពេទ្យ Da Nang។ (រូបថត៖ nhandan.vn)

មន្ទីរពេទ្យទាំងនេះមានសមិទ្ធិផលជាច្រើនក្នុងការងារជំនាញ បំពេញល្អនូវភារកិច្ចពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនទីក្រុង Da Nang និងមូលដ្ឋានជាច្រើនពី ខេត្ត Nghe An ដល់បណ្ដាខេត្តនៅតំបន់ Tay Nguyen ព្រមទាំងបំពេញយ៉ាងល្អការព្យាបាលអ្នកជំងឺកូវីដ ១៩។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះមន្ទីរពេទ្យទាំងនេះ ដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយបានក្លាយទៅជាមជ្ឈមណ្ឌលពិនិត្យ និងព្យាបាលជំងឺដ៏ល្បីល្បាញនៅភូមិភាគកណ្ដាល និងតំបន់ Tay Nguyen។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សុខាភិបាល​នៅទីក្រុង Da Nang - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនវត្ថុអនុស្សាវរីយ៍ដល់មន្ទីរពេទ្យ C នៅទីក្រុង Da Nang (រូបថត៖ កាសែត Da Nang)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកតម្កើង និងទទួលស្គាល់រាល់សមិទ្ធិផលរបស់មន្ទីរពេទ្យទាំងនេះ ព្រមទាំងពាំនាំសេចក្ដីសួរសុខទុក្ខ និងការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋចំពោះការងារដឹកនាំប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់ទីក្រុង Da Nang របស់ផ្នែកសុខាភិបាលទីក្រុង ជាពិសេសគឺកម្មាភិបាល និងបុគ្គលិកផ្នែកសុខាភិបាល ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទាំងអស់នេះគឺជាជោគជ័យដ៏ធំធេងមានការចាំបាច់ត្រូវទទួលស្គាល់ និងរីកសាយភាយថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ