ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី

(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា ការបូកសរុបត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ហ្មត់ចត់  ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជិតស្និទ្ធនឹងមុខងារ ភារកិច្ចរបស់ ក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពនីមួយៗ។ 
ប្រធានរដ្ឋ លោក Nguyen Xuan Phuc  អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំគម្រោង អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នាថ្ងៃទី ១៨ មិនា ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំអភិវឌ្ឍន៍គម្រោង “បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី” ប្រធានរដ្ឋ លោក Nguyen Xuan Phuc, ប្រធានគណៈកម្មាធិការដឹកនាំការបង្កើតគម្រោងបានសង្កត់ធ្ងន់ថា ការបូកសរុបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី៨ នីតិកាលទី១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មីមានសារៈ សំខាន់ណាស់។ ហេតុដូច្នេះ គម្រោងដែលបានដាក់ជូនគណៈកម្មាធិការមជ្ឈិមត្រូវធ្វើការវាយតម្លៃយ៉ាងទូលំទូលាយនូវលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត កំណត់ទិសដៅ គោលដៅ និងដំណោះស្រាយដើម្បីការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា ការបូកសរុបត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ហ្មត់ចត់  ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជិតស្និទ្ធនឹងមុខងារ ភារកិច្ចរបស់ ក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពនីមួយៗ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រូវបំពេញជាបន្ទាន់នូវបទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការដឹកនាំ ក្រុមចងក្រង់និងផែនការសកម្មភាពរបស់គណៈកម្មាធិការដឹកនាំ ហើយដាក់ជូនប្រធានរដ្ឋដើម្បីចុះហត្ថលេខា និងផ្សព្វផ្សាយជាសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ