ប្រធានរដ្ឋ លោក Tran Dai Quang ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ បេឡារុស

(VOVWORLD) -នារសៀលថ្ងៃទី២៦មិថុនា តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ទីក្រុង Minsk ចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុសតាមសេចក្តីអញ្ជើញ របស់ប្រធា នាធិបតីបេឡារុស លោក Alexander Lukashenko។
ប្រធានរដ្ឋ លោក Tran Dai Quang ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ បេឡារុស - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងការជួបសំណេះសំណាលជាមួយសមាគមមិត្តភាពបេឡារុស-វៀតណាម (រូបថតៈ Việt Cường/VOV)

ពេលមកដល់រដ្ឋធានី Minsk លោកTran Dai Quang បានអញ្ជើញជួបតំណាងសមាគមមិត្តភាព បេឡារុស-វៀតណាមនិងអតីតទាហានបេឡារុសដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀត ណាម។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Tran Dai Quang បានសម្តែងនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជនបេឡារុសដែលបានប្រកៀកស្មារ ជាមួយប្រជាជនវៀតណាមក្នុងការតស៊ូ រំដោះនិងឯកភាពប្រទេសជាតិ។ លោកប្រ ធានរដ្ឋវៀតណាមមានអនុសាសន៍ថា៖

        “ខ្ញុំសង្ឃឹមថា សមាគមមិត្តភាពបេឡារុស-វៀតណាមក៏ដូចជាសមាគមមិត្តភាពវៀត ណាម-បេឡារុស នឹងបន្តពង្រីកនូវតួនាទីជាស្ពានតភ្ជាប់និងរួមចំណែកសកម្មទៅក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេស អប់រំ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរឲ្យចេះរក្សានិងពូនជ្រំចំណងមិត្តភាពរវាងប្រជាជាតិ ទាំងពីរ។ សមាជិកម្នាក់ៗនៃសមាគមមិត្តភាពជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ តំណាងឲ្យបំ ណងប្រាថ្នានិងការប្តេជ្ញារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ នាំទំនាក់ទំ នងសហប្រតិបត្តិការវៀតណាម-បេឡារុសកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ