ប្រធានរដ្ឋ លោក Tran Dai Quang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe អញ្ជើញជាសហអធិបតីសន្និសីទកាសែត
(VOVWORLD) -ក្នុងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជាអធិបតី សន្និសីទកាសែតក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន នាពេលរសៀលថ្ងៃទី៣១ឧសភា (តាមម៉ោងតំបន់) បន្ទាប់ពីកិច្ចចរចា នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe និង ជូនដំណឹងនូវលទ្ធផលនៃកិច្ចចរចា។
ថ្នាក់ដឹកនាំទាំងពីររូបអញ្ជើញជាសហអធិបតីសន្និសីទកាសែត |
អញ្ជើញថ្លែងមតិនៅសន្និសីទកាសែត នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូនូវទស្សនសំខាន់ៗ ស្តីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជារាល់បញ្ហាដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ។ ក្នុងនោះ ជប៉ុននឹងបន្តជួយឧបត្ថម្ភយ៉ាងពេញទំហឹងលើកំណើនអភិវឌ្ឍន៍និរន្តរភាពរបស់វៀតណាម ដោយផ្តោតទៅលើវិស័យកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ លើកកម្ពស់ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចនិងបណ្តុះបណ្តាធលនធានមនុស្ស។
ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពលើទិសដៅធំៗនិងវិធានការជាក់ស្តែងមួយចំនួន សំដៅជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយដើម្បីចូលរួមរក្សាសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ី រវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុនឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត ដែលបានចែងច្បាស់ក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-ជប៉ុនដែលទើបនឹងបានអនុម័ត។ លោក Tran Dai Quang អញ្ជើញមានប្រសាសន៍ថា៖
“ភាគីទាំងពីរបានឯកភាព បង្កើនការជឿទុកចិត្តខាងនយោបាយ តាមរយៈការរក្សាគោលជំហរជាប្រចាំនូវដំណើរទស្សនកិច្ចជាមួយគ្នាទៅវិញទៅមកនៅគ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ជម្រុញការជួបប្រាស្រ័យជាមួយរដ្ឋសភាទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងជម្រុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងឆ្នាំ២០១៨នេះតែម្តង។ តាមរយៈនោះ គប្បីបង្កើតគ្រឹះស្ថានសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទំនាក់ទំនងវៀតណាម-ជប៉ុន”។
ស្តីពីបញ្ហាតបន់និងអន្តរជាតិ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានឯកភាពលើសារៈសំខាន់របស់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ស្ថិរភាព សេរីភាពនិងបើកទូលាយ ឈរលើមូកដ្ឋាននៃការគោរពច្បាប់អន្តជាតិ។
អះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតនោះ ថ្នាក់ដឹកនំាទាំងពីរបានព្រមព្រៀង ជម្រុញការដោះស្រាយជម្លោះដោយសន្តិវិធី ជៀសវាងនូវសកម្មភាពដែលធ្វើអន្តរាយដល់ការទុកចិត្ត ជាពិសេសគឺគោរពច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវផងដែរ៕