ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីច្រត់នង្គ័លឆ្នាំ២០១៧នៅឃុំ Doi Son

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីច្រត់នង្គ័លឆ្នាំ២០១៧នៅឃុំ Doi Son - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីច្រត់នង្គ័លឆ្នាំ២០១៧នៅឃុំ Doi Son

(VOVworld)-នាព្រឹកថ្ងៃទី៣កុម្ភៈ នៅវាលស្រែឃុំ Doi Son (ស្រុក Duy Tien ខេត្ត
 Ha Nam)បានប្រព្រឹត្តទៅពិធីច្រត់នង្គ័ល Doi Son ២០១៧។ ប្រធានរដ្ឋ លោក Tran
 Dai Quang អញ្ជើញចូលរួមក្នុងពិធីនិងអនុវត្តពិធីច្រត់នង្គ័ល បើករដូវកាលថ្មីដោយ
 បួងសួងសួមឲ្យអាកាសធាតុអំណោយផល មនុស្សគ្រប់រូបរស់នៅក្នុងភាពសុខសាន្ត
 ត្រាននិងប្រទេសជាតិសម្បូធូរធាចម្រូងចម្រើន។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រ
ធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ក្នុងចំណោមពីធីបុណ្យប្រពៃណី
រាប់ពាន់លើទូទាំងប្រទេសនោះ គឺពិធីច្រត់នង្គ័លបានក្លាយទៅជាលក្ខណៈវប្បធម៌
 ដ៏ល្អប្រសើរក្នុងជីវភាពសង្គមដែលបានរដ្ឋទទួលស្គាល់ជា “បេតិកភ័ណ្ឌវប្បធម៌
អរូបី”។ ការរក្សាទំនៀមទម្លាប់រៀបចំពិធីច្រត់នង្គ័លនេះគឺមានអត្ថន័យសំខាន់
ដែលរក្សាបាន នូវតម្លៃវប្បធម៌ផងនិងលើកទឹកចិត្តប្រជាកសិករអភិវឌ្ឍន៍វិស័យ
កសិកម្ម​តាមស្មារតី នៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៧ (នីតិកាលទី១០)ស្តីពី
កសិកម្ម កសិករនិង ជនបទផង។ លោក Tran Dai Quang ក៏បានស្នើឲ្យក្រសូងស្ថា
ប័នគ្រប់ជាន់ថ្នាក់និង ប្រជាជនគ្រប់ស្រទាប់ប្រឡងប្រណាំងអនុវត្តប្រកបដោយ
ជោគជ័យរាល់គោលដៅ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីកសិកម្ម កសិករ
និងជនបទរួមទាំងការ​កសាងជនបទថ្មីផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ