ប្រធានរដ្ឋ លោក Vo Van Thuong ចេញដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលី និងដំណើរទស្សនកិច្ចនៅបុរីវ៉ាទីកង់
(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកក្កដា។
លោកប្រធានរដ្ឋ Vo Van Thuong ចេញដំណើរបំពេញទស្សនកិច្ចនៅអូទ្រីស អ៊ីតាលី និងបុរីវ៉ាទីកង់ (រូបថត៖ vov.vn) |
តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីស Alexander Van der Bellen ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី Sergio Mattarella និងសម្តេច៉បាប Francis នាព្រឹកថ្ងៃទី២៣ ខែកក្កដា នេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាបានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកក្កដា។
នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអូទ្រីសរបស់ប្រធានរដ្ឋវៀតណាម ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ និងជាការផ្លាស់ប្តូរគណៈប្រតិភូប្រមុខរដ្ឋដំបូងរវាង វៀតណាមជាមួយអ៊ីតាលីនិងបុរីវ៉ាទីកង់ក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ ហើយក៏ជាចំណុចលេចធ្លោសំខាន់បំផុតក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម - អ៊ីតាលី (២០១៣-២០២៣)។
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នៅសាធារណរដ្ឋអូទ្រីស សាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់ មានគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សជាតិលើកទី១៣ ស្តីពីឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ពង្រឹងនិងធ្ចើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអូទ្រីស អ៊ីតាលី និងបុរីវ៉ាទីកង់; តាមរយៈប្រទេសអូទ្រីស និងអ៊ីតាលី ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក៏ដូចជា រួមចំណែកជំរុញទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ផងដែរ៕