ប្រធានរដ្ឋ លោក Vo Van Thuong ចូលរួមពិធីជូនដំណើរកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលរួម និងថ្លែងមតិបញ្ជាដឹកនាំក្នុងពិធីជូនដំណើរកងពេទ្យ កម្រិត ២ លេខ ៥ និងកងវិស្វកម្មលេខ២ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គ ការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និង Abyei ជំនួសឲ្យកងពេទ្យកម្រិត ២ លេខ ៤ និងកងវិស្វកម្មលេខ១។

កងពេទ្យកម្រិត ២ លេខ ៥ (ជំនួសកងពេទ្យកម្រិត ២ លេខ៤) បំពេញភារកិច្ច នៅស៊ូដង់ខាងត្បូង ដោយមានយុទ្ធជនចំនួន ៦៣ នាក់។ កងវិស្វកម្មលេខ ២ ដែល ជំនួសកងវិស្វកម្មលេខ ១ នៅតំបន់ Abyei មានយុទ្ធជនចំនួន ១៨៤ នាក់។
ប្រធានរដ្ឋ លោក Vo Van Thuong ចូលរួមពិធីជូនដំណើរកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទៅចូលរួមពិធីជូនដំណើរ។ (រូបថត៖ VNA)
អញ្ជើញថ្លែងនៅពិធីជូនដំណើរ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាង ថា បក្ស រដ្ឋជឿជាក់ថា យុទ្ធជនទាំងអស់នឹងទទួលមរតកពីប្រពៃណីនិងសមិទ្ធិផល នានារបស់កងកម្លាំងរក្សាសន្តិភាពជំនាន់មុន ដោយពង្រីកឫទ្ធានុភាព ប្រាជ្ញា និង សមត្ថភាពក្នុងការអនុវត្តភារកិច្ចដ៏ខ្ពង់ខ្ពស់ដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនប្រគល់ ជូន ឆ្លើយតបនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ៖ “សម្ពាយដែលបងប្អូនយុទ្ធជននាំយកតាមខ្លួន គឺជាមោទនភាពជាតិ សាមគ្គីភាព ភាព ម្ចាស់ការ ភាពច្នៃប្រឌិត ភាពវិជ្ជាជីវៈ និងលក្ខណៈសម្បត្តិដ៏ល្អប្រសើររបស់ “កងទ័ព លោកអ៊ុំហូ” ក្នុងយុគសម័យថ្មី។ ដោយមានការរួមដំណើររបស់អង្គការសហប្រជាជាតិ និងប្រទេសមិត្តភក្តិផ្សេងៗ ការគាំទ្ររបស់ដៃគូអន្តរជាតិ យុទ្ធជនទាំងអស់នឹងរួម ចំណែកប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងចំពោះសន្តិភាព សន្តិសុខក្នុងតំបន់និង អន្តរជាតិ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ អះអាងនូវប្រទេសវៀត ណាមមួយដោយមានការទទួលខុសត្រូវ ប្រជាជនវៀតណាមស្រឡាញ់សន្តិភាព”។
ជាលើកដំបូងទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង យុទ្ធជន Nguyen Phuoc Tuong នៃកងពេទ្យកម្រិត ២ លេខ ៥ បានចែករំលែកថា៖ “ពេលបំពេញភារកិច្ចនៅប្រទេសមួយដែលមានចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រពីមាតុភូមិ យើងខ្ញុំត្រូវខិតខំប្រឹងប្រែងជាង ២០០ រហូតដល់ ៣០០%។ ត្រូវប្រកាន់ខ្ជាប់ នូវឋានៈជាយុទ្ធជនវៀតណាម ពោរពេញទៅដោយភាពក្លៀវក្លារបស់យុវវ័យ ហើយ មានបំណងចង់សាកល្បងខ្លួនឯង ចង់លះបង់”។
មកទល់នឹងពេលនេះ វៀតណាមបានបញ្ជូននាយទាហាន និងយុទ្ធជនចំនួន ៥៣៣ នាក់ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ