ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចុះពិនិត្យការងារត្រៀមលក្ខណៈប្រយុទ្ធនៅយោធភូមិភាគ ២

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅទស្សនា និងពិនិត្យការត្រៀមលក្ខណៈប្រយុទ្ធ និងជួបធ្វើការជាមួយយោធភូមិភាគ ២ ស្តីពីលទ្ធផលអនុវត្តន៍ភារកិច្ចយោធា និងការពារជាតិ។ 
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចុះពិនិត្យការងារត្រៀមលក្ខណៈប្រយុទ្ធនៅយោធភូមិភាគ ២ - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា យោធភូមិភាគ ២ ចាំបាច់ត្រូវក្តាប់យ៉ាងម៉ឺងម៉ាត់នូវបម្រែបម្រួល ទាក់ទិននឹងវិស័យការពារជាតិ និងសន្តិសុខក្នុងតំបន់; ផ្តល់ប្រឹក្សាឲ្យទាន់ពេលវេលាជាមួយបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារជាតិ និងចាត់វិធានការឆ្លើយតបសមស្រប; ការពារព្រំដែនជាតិ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ។

លោកប្រធានរដ្ឋក៏បានបញ្ជាណែនាំផ្តោតការកសាងកម្លាំងប្រដាប់អាវុធយោធភូមិ ភាគ ២ រឹងមាំ ស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន ដោយយកប្រជាជនជាកត្តា សម្រេចចិត្ត; លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំនយោបាយ សតិអារម្មណ៍; ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាព នឹងទស្សនៈខុសឆ្គង ប្រតិកិរិយារបស់កងកម្លាំងអរិភាព។ លោកប្រធានរដ្ឋបានស្នើឱ្យយោធភូមិភាគ ២ ប្រមូលធនធានប្រកបដោយប្រសិទ្ធភាព កសាងសក្ដានុពលការពារជាតិ ទន្ទឹមនឹងនោះ យោធភូមិភាគត្រូវក្តាប់ឱ្យបានហ្មត់ចត់នូវគោលនយោបាយការបរទេស និងកិច្ចការបរទេសរបស់បក្ស និងរដ្ឋ ព្រមទាំងកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ