ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទទួលជួបអភិបាលខេត្ត Fukuoka ជប៉ុន
(VOVWORLD) - ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យពង្រឹងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនរវាងខេត្ត Fukuoka និងតំបន់មួយចំនួនរបស់វៀតណាម តាមរយៈវិស្សមកាលរបស់និស្សិតជប៉ុន ដើម្បីទៅកាន់វៀតណាម និងផ្ទុយមកវិញ។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទទួលជួបអភិបាលខេត្ត Fukuoka ជប៉ុន (រូបថត៖ VNA) |
នារសៀលថ្ងៃទី២២ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបអភិបាលខេត្ត Fukuoka ប្រទេសជប៉ុន លោក Seitaro Hattori ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យពង្រឹងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនរវាងខេត្ត Fukuoka និងតំបន់មួយចំនួនរបស់វៀតណាម តាមរយៈវិស្សមកាលរបស់និស្សិតជប៉ុន ដើម្បីទៅកាន់វៀតណាម និងផ្ទុយមកវិញ។ លោកប្រធានរដ្ឋក៏បានស្នើឱ្យថ្នាក់ដឹកនាំខេត្ត Fukuoka បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម សម្របសម្រួលជាមួយអង្គភាពធុរកិច្ចជប៉ុនដើម្បីសហប្រតិបត្តិការលើវិស័យដែលវៀតណាមមានសក្តានុពល។ លោកប្រធានរដ្ឋបានស្នើឲ្យខេត្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករវៀតណាមទៅធ្វើការនៅប្រទេសសាមី រួមចំណែកដល់សេដ្ឋកិច្ចជប៉ុន។
រីឯខ្លួនវិញ លោកអភិបាលខេត្ត Seitaro Hattori បានឲ្យដឹងថា លោកនឹងជំរុញកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀត ហើយមានគោលបំណង ថានឹងស្វាគមន៍និស្សិតវៀតណាមកាន់តែច្រើនដើម្បីផ្លាស់ប្តូរ និងសិក្សាតាមរយៈការរៀបចំសកម្មភាពផ្លាស់ប្តូររវាងទីភ្នាក់ងារអប់រំវៀតណាម និងជប៉ុន។ លោកអភិបាលខេត្តក៏បានថ្លែងថា ខេត្ត Fukuoka នឹងបង្កើតលក្ខខណ្ឌអំណោយផលដល់អង្គភាពអាជីវកម្មក្នុងខេត្តដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅវៀតណាម។