ប្រធានរដ្ឋ Tran Dai Quang អញ្ជើញទៅបំពេញការងារនៅខេត្ត Ninh Binh

ប្រធានរដ្ឋ Tran Dai Quang អញ្ជើញទៅបំពេញការងារនៅខេត្ត Ninh Binh - ảnh 1
ប្រធានរដ្ឋ Tran Dai Quang

          (VOV)_នាថ្ងៃទី៣មេសា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​
អញ្ជើញទៅសាក់សួរសុខទុក្ខ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល ខេត្ត Ninh
Binh (ភាគខាងជើងវៀតណាម)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋបានថ្លែងអំណរគុណ
ចំពោះការ ជួយឧបត្ថម្ភ បង្កលក្ខណះរបស់កងទ័ព និងប្រជាជនខេត្ត Ninh Binh ​ដើម្បី​
ប្រធានរដ្ឋនិងគណៈប្រតិភូសមាជិកសភាមណ្ឌលខេត្ត Ninh Binh សម្រេច​ល្អភារ
កិច្ចដែលបានអ្នកបោះឆ្នោតប្រគល់ជូន។ ក្នុងតួនាទីថ្មី ដែលបានបក្ស រដ្ឋ ​និងប្រជាជនប្រគល់ជូន ប្រធានរដ្ឋ Tran Dai Quang បានចាត់ទុកនេះ​គឺជា​​មោទនភាពដ៏ធំធេង
ផង និងជាការទទួលខុសត្រូវធ្ងន់ធ្ងរផងដែរ។ ។ ប្រធានរដ្ឋ​ Tran Dai Quang មានគោលបំណងថា៖ កងទ័ពនិងប្រជាជនខេត្ត Ninh Binh ​បន្ត​ពង្រីកប្រពៃណី ឧត្តម
ភាព ចំណាងសាមគ្គីភាព ដើម្បីកសាងខេត្ត Ninh Binh ​កាន់តែល្អស្អាត និងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ