ប្រធានរដ្ឋ Truong Tan Sang ចូលរួមពិធីរំលឹកខួបលើកទី២០ទិវាបង្កើតសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម

ប្រធានរដ្ឋ Truong Tan Sang ចូលរួមពិធីរំលឹកខួបលើកទី២០ទិវាបង្កើតសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម - ảnh 1
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកខួបលើក
ទី២០ទិវាបង្កើតសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម


(VOVworld)-នាព្រឹកថ្ងៃទី២៦ធ្នូនៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់
ដេរវៀតណាម (Vinatex) បានរៀបចំពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតនិង
ទទួលកិត្តនាម វីរៈពលកម្ម។​អញ្ជើញចូលរួមក្នុងពិធីនេះមានប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang និងឧបនាយករដ្ឋមន្ត្រី Vu Van Ninh ។ ថ្លែងមតិ ក្នុងពិធី
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា រួមជាមួយដំណើរការ​​ផ្លាស់ប្តូរថ្
មីរបស់ប្រទេសជាតិ ផ្នែកតម្បាញកាត់ដេរវៀតណាមបានមានការបោះ ជំហានគួរ
ឲ្យកត់សម្គាល់ នាំវៀតណាមចូលក្នុង Top 5 ប្រទេសដែលផលិត កម្មនិងនាំចេញ
ទំនិញតម្បាញ់កាត់ដេរធំបំផុតលើពិភពលោក។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh
បានស្នើថា៖

        “ផ្នែកតម្បាញកាត់ដេបន្តធ្វើល្អថែមទៀតនូវតួនាទីជាក្បាលម៉ាស៊ីនរបស់ ផ្នែកតម្បាញកាត់ដេរទូទាំងប្រទេស ដោយខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្ម នាំចេញឡើងដល់៦ពាន់លានដុល្លារ។ ម្យ៉ាងវិញទៀត ត្រូវម្ចាស់ការជ្រៀតចូល
បណ្តាទីផ្សារថ្មីៗ ជាពិសេសគឺទីផ្សារដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ