ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័នមជ្ឈឹម
(VOV)_នាថ្ងៃទី ៧ កុម្ភះ ក្នុងឱកាសនិទាឃរដូវ ឆ្នាំ ២០១៣ ប្រធានរដ្ឋវៀត
ណាម លោក Truong Tan Sang បានមានជំនួបធ្វើការជាមួយ ថ្នាក់ដឹកនាំនៃខុទ្ទ កាល័យចំនួន៤គឺ÷ ខុទ្ទកាល័យមជ្ឈឹមបក្ស ខុទ្ទកាល័យប្រធានរដ្ឋ ខុទ្ទកាល័យ រដ្ឋសភា និងខុទ្ទកាល័យរដ្ឋាភិបាល។ ក្នុងជំនួបធ្វើនោះ ប្រធានរដ្ឋ Truong Tan
Sang បានសង្កត់ធ្ងន់ថា÷ សមិទ្ធិផលរបស់ប្រទេសជាតិ បានមានការរួមវិភាគទាន មិនតិចតួចទេរបស់បណ្ដាកម្មាភិបាល នៃខុទ្ទកាល័យទាំង៤នេះ។ ឈានចូលឆ្នាំ
ថ្មី ជាឆ្នាំគន្លិះរបស់ប្រទេសជាតិ ប្រធានរដ្ឋបានស្នើបណ្ដាខុទ្ទកាល័យក្ដាប់ជាប់
ស្ថាន ភាពជាក់ស្ដែង ម្ចាស់ការផ្តើមគំនិត លើកសំណើរជាមួយថ្នាក់ដឹកនាំ និង
ហាន ទទួលខុសត្រូវដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ បំពេញល្អរាល់ ភារកិច្ចដែលបានប្រគល់ជូន…។ល៕