ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម
|
ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម |
(VOVworld)-នៅក្នុងជំនួបធ្វើការនាថ្ងៃទី២៣មិនា សមាគមកាកបាតក្រហមវៀត ណាមបានរាយការណ៍ជូនប្រធានរដ្ឋលោក Truong Tan Sang នូវលទ្ធផលការ ងាររបស់សមាគមក្នុងឆ្នាំ២០១៥ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០១៦
។តាមនោះ ក្នុងឆ្នាំកន្លងទៅ រាល់ចលនានិងរូបសណ្ឋានដូចជា បុណ្យតេតដើម្បី
ជនក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ យុទ្ធនាការពិនិត្យ
ព្យាបាលជំងឺមនុស្សធម៌ និងថែទាំសុខភាពសម្រាប់សហគមន៍ ដោយសមាគម បំផុសឡើងគឺទទួលបានលទ្ធផលជាក់ស្តែងជាច្រើន ពោលគឺជួយជនក្រីក្រលើ ទូទាំងប្រទេសចំនួន១៧លាននាក់។ ក្នុងឱកាសនេះដែរលោកប្រធានរដ្ឋបាន
ក្រើនរំលឹកថា ដោយសកម្មភាពទាំងអស់របស់សមាគមគឺសំដៅជួយមុខសញ្ញា
ជួបការលំបាក ជាពិសេសជនរួមជាតិនៅជាប់ព្រំដែន ដូច្នេះ សមាគមគ្រប់ជាន់ ថ្នាក់ត្រូវមានគោលគំនិតថ្មីៗនេះ និងបង្កើតការងារធ្វើ រួមចំណែកកែលំអរជីវភាព
រស់នៅសម្រាប់ប្រជាជននៅតំបន់កំពុងជួបការលំបាកផងដែរ៕