ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីបូកសរុបកម្មវិធីគោពូជជួយជនក្រីក្រនៅតំបន់ជាប់ព្រំដែន
|
ប្រធានរដ្ឋវៀតណាមថ្លែងមតិក្នុងពិធី (រូបថតៈ qdnd)
|
(VOVworld)-នាព្រឹកថ្ងៃទី១១ធ្នូ នៅខេត្ត Ha Giang សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍
យោធា (Viettel) បានរួមជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិងគណៈ កម្មា
ធិការប្រជាជនខេត្ត Ha Giang បានរៀបចំពិធីបូកសរុបកម្មវិធី “គោពូជជួយ ជនក្រី
ក្រនៅតំបន់ជាប់ព្រំដែន”។ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានសង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីនេះគឺសំដៅបង្ហាញនូវការ ប្តេជ្ញាថែ
ទាំជនរួមជាតិនៅតំបន់ជាប់ព្រំដែន និងរក្សាកិច្ចការការពារព្រំដែន។ទាំង អស់នេះ
ជាសកម្មភាពជាក់ស្តែងពោរពេញទៅដោយអត្ថន័យនយោបាយសង្គម រួមចំណែក
កែលំអរជីវភាពរស់នៅសម្រាប់ជនក្រីក្រនៅតំបន់ព្រំដែន។ លោកប្រ ធានរដ្ឋមាន
ប្រសាសន៍ថា៖
“ខ្ញុំស្នើរក្រសួងស្ថាប័នទាក់ទិននានា បន្តការយកចិត្តទុកដាក់ជួយឧបត្ថម្ភ
ចំពោះគ្រួសារក្រីក្រ។បង្កើនការងារឃោសនា ដើម្បីប្រជាជនទូទាំងប្រទេសផ្តោត
ទៅតំបន់ព្រំដែន សំដៅកសាងខ្សែព្រំដែនឲ្យមានសុខសន្តិភាព មិត្តភាពសហប្រ តិបត្តិការនិងរួមគ្នាអភិវឌ្ឍន៍ជានិច្ច”៕