ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបណ្ដាអ្នកវិទ្យាសាស្ត្រ
(VOV)_នាថ្ងៃទី ១០ កុម្ភះ ក្នុងឱកាសថ្ងៃដើមដំបូង ឆ្នាំថ្មីជាប្រពៃណី របស់ប្រជាជាតិប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបណ្ដាអ្នកវិទ្យាសាស្ត្រឆ្នើម ដែលបានរស់នៅនិងធ្វើការនៅទីក្រុងហូជីមិញ។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសំណេះសំណាល សាកសួរសុខទុក្ខ ស្ថានភាពការងារ និងជូនពរឆ្នាំថ្មីចំពោះបណ្ដាអ្នកវិទ្យាសាស្ត្រ និងគ្រួសាររបស់គេ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានស្ដាប់រាល់មតិរបស់បណ្ដាអ្នកវិទ្យាសាស្ត្រ អំពីដំណោះស្រាយនានា សំដៅជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាម និងរួមគ្នាពិភាក្សាអំពីសភាពការសេដ្ឋកិច្ច សង្គម ការងារធានាសុខុមាលភាពសង្គម ការងារកសាងបក្ស ផងដែរ៕
|
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបណ្ដាអ្នកវិទ្យាសាស្ត្រ(http://us.24h.com.vn) |