ប្រធានរដ្ឋTruong Tan Sang អញ្ជើញចូលរួមពិធីសម្ពោធកំពង់ផែអន្ដរជាតិCam Ranh
|
ប្រធានរដ្ឋTruong Tan Sang អញ្ជើញចូលរួមពិធីសម្ពោធកំពង់
ផែអន្ដរជាតិCam Ranh (រូបថតៈ Nguyễn Khang/TTXVN) |
(VOVworld)-នាថ្ងៃទី៨មិនា នៅមូលដ្ឋានទ័ព Cam Ranh កងទ័ពជើងទឹកបានរៀបចំ ពិធីបើកសម្ពោធឲ្យដំណើរការកំពង់ផែអន្តរជាតិ Cam Ranh ។ថ្លែងមតិនៅ ក្នុងពិធី
នេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានវាយតម្លៃខ្ពស់ ចំពោះរាល់
ការខំប្រឹងប្រែងរបស់អគ្គក្រុមហ៊ុនកំពង់ផែSai Gonនិងសម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័ន
ជាតិវៀតណាម រួមទាំងការជួយឧបត្ថម្ភរបស់ក្រសួង ស្ថាប័នមជ្ឈឹម នានា ក្រសួង
ការពារប្រទេស បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Khanh Hoa ចំពោះគំរោង
ការដ៏សែនសំខាន់នេះ។ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ដោយយល់ច្បាស់នូវតួនាទីយុទ្ធសាស្ត្រនិងសក្កានុភាពដ៏ធំធេងរបស់ សមុទ្រក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនោះ បក្ស និងរដ្ឋវៀតណាម មានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដែលផ្សាភ្ជាប់ជាមួយកិច្ចការពារសន្តិសុខ
ជាតិ។ក្នុងនោះ មានការផ្តួចផ្តើមគំនិតកសាងកំពង់ផែសមុទ្រអន្តរជាតិ Cam Ranh
ចាប់ រហ័ស ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍ផ្នែកនាវាចរណ៍និងជួសជួលនាវាធំ
ទំនើបបំផុត។ការកសាងកំពង់ផែអន្តរជាតិ Cam Ranh គឺដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងបរិបទធ្វើសមាហរណកម្មអន្តរជាតិស៊ីជម្រៅ ព្រមទាំងអនុវត្ត គោលមាគ៌ាកិច្ច
ការបរទេសបើកទូលាយ ពហុភាគី និងពហុបែបទំនាក់ទំនងអន្តរជាតិ”៕