ប្រធានរដ្ធវៀតណាមមកសាកសួរសុកទុក្ខនិងជូនពរបុណ្យតេតកម្មាករនៅមណ្ឌលឧស្សាហកម្មនៅខេត្ត Dong Nai
នាថ្ងៃទី២៤មករា (គឺថ្ងៃទី២ខែទី១តាមច័ន្ទកតិ) ប្រធានរដ្ធវៀតណាម Truong Tan Sang
បានមកទីសការៈបូជាយុទ្ធជនពលីស្រុក Nhon Trach មកសាកសួរសុកទុក្ខនិងជូនពរ
បុណ្យតេតកម្មាករនៅមណ្ឌលឧស្សាហកម្ម Nhon Trach និងកម្មករនៅទីក្រុង Bien Hoa
ខេត្តDong Nai។ នៅមណ្ឌលឧស្សាហកម្មNhon Trach ប្រធានរដ្ធវៀតណាម Truong Tan Sangបានស្នើរសហជិពក្រុមហ៊ុននិងសហព័ន្ធពលកម្មយកចិត្តទុកដាក់ជាច្រើនថែមទៀត
ទៅលើជីវភាពរស់នៅរបស់ពលករ។ រំជួលចិត្តចំពោះមនោសញ្ជេតនារបស់ប្រធានរដ្ធ
លោកMai Van Hau កម្មាករក្រុមហ៊ុន Fomorsa បានថ្លែងថា៖ “ពេលបានដឹងថាប្រធានរដ្ធ
និងសហព័ន្ធពលកម្មមកសាកសួរសុខទុក្ខយើងខ្ញុំសប្បាយរីករាយនិងសុភមង្គលណាស់។ កម្មករបានឃើញថា បក្សរដ្ធនិងក្រុមហ៊នជានិច្ចកាលយកចិត្តទុកដាក់ដល់កម្មាករ។”
មកទស្សាកន្លែងស្នាក់នៅរបស់កម្មាករនៅទីក្រុង Bien Hoa ប្រធានរដ្ធវៀតណាម
Truong Tan Sangបានកោតសសើរបណ្ដាម្ចាស់ផ្ទះសំណាក់បានបង្កលក្ខណៈដើម្បី
បងប្អូនកម្មករដែលគ្មានលក្ខណៈមកស្រុកកំណើត ស្នាក់នៅទទួលបុណ្យតេត។ប្រធានរដ្ធ
Truong Tan Sangបានមានប្រសាសន៍ថា“ខ្ញុំស្វាគមការថែទាំរបស់អង្គភាពអាជីវកម្ម រដ្ធអំណាច
និងសមូហភាពដំបន់បានជួយឲ្យបងប្អូនទទួលបុណ្យតេតដ៏ល្អ។ សូមប្រសិទ្ធិពរបងប្អូនមានចំណូលកាន់តែល្អពី១ថ្ងៃទៅ១ថ្ងៃ ថែទាំឲ្យកូនបានល្អជាង បានរៀនសូត្រ៕”