ប្រធានរណសិរ្សមាតុភូមិវៀតណាមជួបពិភាក្សាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនិងប្រធានបក្សកម្មុយនិស្តសហព័ន្ធរុស្ស៊ី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Iliyas Umakhanov និងប្រធានបក្សក្មុយនិស្តរុស្ស៊ី Gennady Zyuganov ផងដែរ។

ប្រធានរណសិរ្សមាតុភូមិវៀតណាមជួបពិភាក្សាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនិងប្រធានបក្សកម្មុយនិស្តសហព័ន្ធរុស្ស៊ី - ảnh 1លោក Tran Thanh Man អញ្ជើញជួបជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Iliyas Umakhanov  

នៅក្នុងជំនួបពិភាក្សារវាងលោក Tran Thanh Man ជាមួយលោក Iliyas Umakhanov នាថ្ងៃទី២៤ខែកញ្ញា ភាគីទាំងពីរបានពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើន សំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេលើគ្រប់វិស័យ ជាពិសេសគឺព្រមព្រៀងគ្នា បង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លានដុល្លារក្នុងឆ្នាំ២០២០និង បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមនិងរុស្ស៊ីនាំចេញនាំចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។

ក្នុងថ្ងៃដដែល លោក Tran Thanh Man បានអញ្ជើញជួបសន្ទនានិងពិភាក្សាការងារជាមួយប្រធានបក្សកម្មុយនិស្តរុស្ស៊ី Gennady Zyuganov។ ក្នុងជំនួបនេះលោក Tran Thanh Man បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្សកុម្មុនិស្តរុស្ស៊ី។ ហើយទំនាក់ទំនងរវាងបក្សទាំងពីរមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី និងជាមូលដ្ឋាននយោបាយ ដើម្បីជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានបក្សកុម្មុយនិស្តរុស្ស៊ី លោក Gennady Zyuganov បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តរុស្ស៊ី នឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ីនិងបន្តដំណើរទស្សនកិច្ចការងារនៅប្រទេសគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ