ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី

(VOVWORLD) -នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលីលោក Craig Chitick អញ្ជើញមកបំពេញទស្សនកិច្ចការងារជាមួយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។
ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី - ảnh 1ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man
ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី 

នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលីលោក Craig Chitick អញ្ជើញមកបំពេញទស្សនកិច្ចការងារជាមួយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។ នៅក្នុងជំនួបទាំងនេះ លោក Craig Chitick បានអះអាងថា នាពេលខាងមុខ កម្មវិធីអភិវឌ្ឍន៍របស់អូស្រ្តាលីនៅវៀតណាម នឹងយកចិត្តទុកដាក់ច្រើនថែមទៀតចំពោះសកម្មភាពរវាងរដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលវៀតណាម និងតភ្ជាប់រវាងបណ្ដាមហាវិទ្យាល័យ និងរវាងបណ្ដាក្រុមហ៊ុននៃប្រទេសទាំងពីរ។ អូស្រ្តាលីក៏សន្យានឹងដាក់ចេញនូវយុទ្ធសាស្ត្រច្នៃប្រឌិតនៅវៀតណាម។ លោកមានក្ដីសង្ឃឹមថា វៀតណាមអាចឆ្លៀតយកឱកាស ដើម្បីជំរុញខ្លាំងបដិវត្តន៍ បច្ចេកវិទ្យា ៤.០ ហើយអូស្ត្រាលីនឹងក្លាយទៅជាដៃគូល្អបំផុតរបស់វៀតណាម។ រីឯខ្លួនវិញ លោក Tran Thanh Man បានស្នើឲ្យអូស្រ្តាលីបន្តបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់អាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅអូស្រ្តាលីសិក្សា ស្រាវជ្រាវ និងបង្កលក្ខណៈងាយស្រួលសម្រាប់ជនវៀតណាមនៅអូស្រ្តាលី។ លោកមានក្ដីជឿជាក់ថា ប្រទេសទាំងពីរវៀតណាម - អូស្រ្តាលី នឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងឯកភាពលើខ្លឹមសារដែលបានដាក់ចេញនៅក្នុងសន្និសីទជាន់ខ្ពស់ APEC (ខែវិច្ឆិកា ឆ្នាំ ២០១៧) ហើយបើកចេញទិសសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម - អូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ