ប្រធានវេទិកា Boao អំពាវនាវឲ្យការគាំទ្រសកលភាវូបនីយកម្ម
|
ប្រធានវេទិកា Boao អំពាវនាវឲ្យការគាំទ្រសកលភាវូបនីយកម្ម (VNA) |
(VOVworld) – ប្រទេសអាស៊ីទាំងឡាយគប្បីបង្កើនសាមគ្គីភាពសំដៅជំរុញយ៉ាង
ខ្លាំងដំណើរការសកលភាវូបនីយកម្មក៏ដូចជាទទួលបានគោលដៅអភិវឌ្ឍន៍រួម។
នេះគឺជាសេចក្តីប្រកាសរបស់ប្រធានវេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៧ ដែល
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuo Fukuda បាននាំចេញនៅខាងក្រៅ
វេទិកាពោលខាងលើនៅប្រទេសចិន។ តាមលោក Fukuda ថា៖ នៅពេលវេលា
រលកប្រឆាំងជំទាស់សកលភាវូបនីយកម្មកំពុងឡើងជណ្តើរ បណ្ដាប្រទេសអាស៊ី
គប្បីសាមគ្គីជាមួយគ្នា។ ទាក់ទិនដល់ខ្លឹមសារពង្រីកកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចក្នុងតំបន់ លោក Yasuo Fukuda បានអះអាងថា៖ តូក្យូគាំទ្រធនាគារ
វិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្វីបអាស៊ី (AIIB) ហើយសន្យានឹងសហប្រតិបត្តិការ
ជាមួយអង្គការហិរញ្ញវត្ថុនេះជំរុញកិច្ចសហការក្នុងតំបន់ រួមចំណែកចូលក្នុងការ
អភិវឌ្ឍន៍របស់ពិភពលោក៕