ប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅឯកបរទេសជាស្ពាតភ្ជាប់រវាងទីក្រុងហូជីមិញជាមួយប្រទេសដទៃ

ប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅឯកបរទេសជាស្ពាតភ្ជាប់រវាងទីក្រុងហូជីមិញជាមួយប្រទេសដទៃ - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនានេះ

(VOVworld) - នារសៀលថ្ងៃទី៣ មិថុនា លោក Le Hoang Quan ប្រធានគណៈកម្មា
ធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានទទួលជួបសន្ទនា
ជាមួយប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅឯបរទេសអាណាត្តិ ២០១៥-
២០១៨ ដឹកនាំដោយលោក Nguyen Quoc Cuong អនុរដ្ឋមន្រ្តីការបរទេសនិងជា
ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំនៅជប៉ុន។នៅជំនួបនេះ លោក Le Hoang
Quan បានសំដែងគោលបំណងថា ក្នុងរយៈពេលបំពេញបេសកកម្មនៅឯបរទេស បណ្ដាឯកអគ្គរដ្ឋទូតនឹងជួយឧបត្ថម្ភទីក្រុងហូជីមិញតភ្ជាប់នឹងអន្តរជាតិ ជំរុញ
ទំនាក់ទំនងកិច្ចការបរទេសកាន់តែស៊ីជំរៅ ជាពិសេសគឺជាមួយប្រទេសនិងទីក្រុង
នានាជាដៃគូប្រណៃណី និងដៃគូសំខាន់អំពីសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ