|
ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន(កណ្តាល)ទទួល
គ្រឿងឥស្សរិយយស“សុរិយារះ”(រូបថតៈ chinhphu.vn) |
(VOVworld)-នាយប់ថ្ងៃទី២១សីហា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតជប៉ន
ប្រចាំ នៅវៀតណាម បានប្រគល់ “គ្រឿងឥស្សរិយយសព្រះអាទិត្យរះ”ជូនលោក
Nghiem Vu Khai ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន។ ថ្លែងមតិក្នុងពិធី
លោកឯកអគ្គរដ្ឋទូតជប៉ុនបានលើកច្បាស់ថា ការប្រគល់ជូនគ្រឿងឥស្សរិយយស់
លើកនេះ សម្តែង នូវការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលជប៉ុន ចំពោះរាល់ការរួម
ចំណែកយ៉ាងសកម្ម របស់លោក Nghiem Vu Khai ក្នុងការបង្កើនការយល់ដឹងគ្នា
ទៅវិញទៅមក ជម្រុញ ការជួបប្រាស្រ័យ និងចំណងមិត្តភាពរវាងប្រទេសទាំងពី
វៀតណាម -ជប៉ុននាពេល កន្លងទៅ។ សម្តែងនូវកត្តិយសដែលបានទទួលរង្វាន់
ដ៏ខ្ពង់ខ្ពស់នេះ លោក Nghiem Vu Khai បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន ទំនាក់ទំនង
នៃប្រទេសទាំងពីរមានការ អភិវឌ្ឍន៍យ៉ាងល្អប្រសើលើគ្រប់វិស័យ និងអះអាងថា បន្តពូនជ្រុំឲ្យទំនាក់ទំនង វៀតណាម ជប៉ុនឲ្យខ្លាំងក្លារជាងទៀតនាពេលខាងមុខ៕