ប្រធាន COP28 ព្រមានអំពីហានិភ័យបរាជ័យក្នុងការសម្រេចគោលដៅអាកាសធាតុ

(VOVWORLD) - យោងតាមក្រុមអ្នកស្រាវជ្រាវ ទ្វីបអាហ្រ្វិកកំពុងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៃការប្រែប្រួលអាកាសធាតុ ប៉ុន្តែទ្វីបនេះទទួលបានត្រឹមតែប្រហែល ១២% នៃថវិកាចាំបាច់ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតុប៉ុណ្ណោះ។
ប្រធាន COP28 ព្រមានអំពីហានិភ័យបរាជ័យក្នុងការសម្រេចគោលដៅអាកាសធាតុ - ảnh 1លោក Sultan Al Jaber ប្រធានកិច្ចប្រជុំលើកទី ២៨ នៃបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) ស្តីពីការប្រែប្រួលអាកាសធាតុ ( COP28) (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងសម័យបើកកិច្ចប្រជុំកំពូលអាហ្រ្វិកស្តីពីអាកាសធាតុ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីម្សិលមិញ (ថ្ងៃទី ៥ ខែកញ្ញា) លោក Sultan Al Jaber ប្រធានកិច្ចប្រជុំលើកទី ២៨ នៃបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) ស្តីពីការប្រែប្រួលអាកាសធាតុ ( COP28) បានវាយតម្លៃថា ពិភពលោកកំពុងឈរទ្រឹងក្នុងការរត់ប្រណាំងដើម្បីសម្រេចឲ្យបានគោលដៅស្ដីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោក Al Jaber បាននិយាយថា យោងតាមក្រុមអ្នកស្រាវជ្រាវ ទ្វីបអាហ្រ្វិកកំពុងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៃការប្រែប្រួលអាកាសធាតុ ប៉ុន្តែទ្វីបនេះទទួលបានត្រឹមតែប្រហែល ១២% នៃថវិកាចាំបាច់ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតុប៉ុណ្ណោះ។ ដូច្នេះហើយ លោកបានអំពាវនាវឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធជំនួយហិរញ្ញវត្ថុពិភពលោកក្នុងយុគសម័យថ្មី។

អញ្ជើញចូលរួមសន្និសីទនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានដាស់តឿនសហគមន៍អន្តរជាតិជួយឧបត្ថម្ភទ្វីបអាហ្រ្វិកឱ្យក្លាយទៅជា "ប្រទេសមហាអំណាចថាមពលកកើតឡើងវិញ" ។ លោក Guterres ក៏បានចាត់ទុកថា បណ្ដាប្រទេសជាសមាជិកនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍នឹងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20)ចាំបាច់ត្រូវមានទំនួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ